(បរទេស)៖ តាមរយៈគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះតែម្តងចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសបារាំង កើនដល់ ១០,៣២៨នាក់ បន្ទាប់ពីមានមនុស្សស្លាប់ថ្មីចំនួន១៤១៧នាក់ ខណៈដែលសហរដ្ឋអាមេរិកឯណោះវិញ កាន់តែធ្ងន់ធ្ងរអ្នកស្លាប់កើនដល់១២,៧៩៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន១៩២៥នាក់។
តាមការបង្ហាញតួលេខនៅពេលនេះបានឲ្យឃើញថា មហាអំណាចធំៗលើពិភពលោកដែលសុទ្ធសឹងតែមានភាពរឹងមាំផ្នែកសុខាភិបាល ចំនួន៤ប្រទេសហើយដែលមានចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 លើសពីមួយម៉ឺននាក់, ដែលឈរនៅលំដាប់លេខ១ ដល់ទី៤, នោះគឺ៖ សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៉ីតាលី បារាំង។
១៖ អាមេរិក ករណីឆ្លងកើនដល់ ៣៩៥,៧៣៩នាក់, ស្លាប់សរុប ១២,៧៩៦នាក់, ស្លាប់ថ្មី ១៩២៥នាក់
២៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៤១,៩៤២ករណី, ស្លាប់សរុប ១៤,០៤៥នាក់, ស្លាប់ថ្មី ៧០៤នាក់
៣៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១៣៥,៥៨៦ករណី, ស្លាប់សរុប ១៧,១២៧នាក់, ស្លាប់ថ្មី ៦០៤នាក់
៤៖ បារាំង ករណីឆ្លងកើនដល់ ១០៩,០៦៩ករណី, ស្លាប់សរុប ១០,៣២៨នាក់, ស្លាប់ថ្មី១៤១៧នាក់
តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕