Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO ព្រមាន៖ «ម៉ាសតែមួយមុខមិនមែនជា គ្រាប់កាំភ្លើងវេទមន្ត ដែលអាចកម្ចាត់ COVID-19 នោះឡើយ» (Video inside)

07-04-2020 10:11

(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក ( WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បាននិយាយថា ម៉ាសតែមួយមុខមិនមែនជា «គ្រាប់កាំភ្លើងវេទមន្ត» ដែលអាចកម្ចាត់ COVID-19 បាននោះទេ ប៉ុន្តែម៉ាសគួរតែត្រូវប្រើនៅកន្លែងណា ដែលការលាងដៃ និងការរក្សាគម្លាតពីគ្នានោះមានភាពលំបាក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

តាមរយៈសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការកណ្តាល WHO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃចន្ទសប្ដាហ៍នេះ លោកប្រធាន WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បណ្ដាប្រទេសទាំងអស់ គួរតែពិចារណាប្រើប្រាស់ម៉ាសនៅក្នុងសហគមន៍ ប្រសិនបើវិធានការចាំបាច់ដូចជា ការលាងដៃ និងការរក្សាគម្លាតពីគ្នា ពិបាកនៅក្នុងការអនុវត្ត ដោយសារតែការខ្វះខាតទឹក ឬលក្ខខណ្ឌរស់នៅមិនអំណោយផលនោះ»

លោក Tedros បានសង្កត់ធ្ងន់បន្ថែមថា «ម៉ាសគួរតែត្រូវបានប្រើប្រាស់ ជាផ្នែកមួយកញ្ចប់សម្រាប់ការពាររួម ពីព្រោះម៉ាសតែមួយមុខ មិនមែនជាគ្រាប់កាំភ្លើងវេទមន្ត អាចកម្ចាត់ COVID-19 បានឡើយ ខណៈបុគ្គលិកសុខាភិបាល កំពុងប្រឈមមុខនឹងការខ្វះខាតបរិក្ខាការពារ។ កាលពីចុងសប្តាហ៍មុននេះ WHO ក៏បានផ្លាស់ប្តូរជំហរ ឲ្យមនុស្សគ្រប់គ្នាងាកទៅប្រើម៉ាសវិញផងដែរ ទោះបីជាខ្លួនគ្មានជំងឺអ្វីក៏ដោយ ព្រោះការរាតត្បាតរបស់ COVID-19 មានលក្ខណៈការតែធ្ងន់ធ្ងរ និងស្មុគស្មាញ៕