(សិង្ហបុរី)៖ សិង្ហបុរី បានរាយការណ៍ថា បានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 ចំនួន៦៦ករណីថ្មីថែមទៀត នាថ្ងៃចន្ទនេះនាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់១,៣៧៥ករណី, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ មានតែ១ករណីប៉ុណ្ណោះ ជាករណីនាំចូលក្រៅពីនោះ សុទ្ធតែករណីឆ្លងក្នុងស្រុក។
ក្រសួងសុខាភិបាល បានឲ្យដឹងដែរថា មានអ្នកជំងឺ COVID-19 ចំនួន២៤នាក់ថែមទៀត បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នាំឲ្យចំនួនអ្នកជាសះស្បើយ កើនឡើងដល់៣៤៤នាក់។
ក្នុងចំណោមអ្នកជំងឺ៥៧១នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ភាគច្រើនមានសុខភាពធម្មតា ឬក៏ល្អប្រសើរឡើង ខណៈ២៥នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងទទួលការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់៕