Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គីភ័យឆេះវាលស្មៅក្បែរព្រលានយន្តហោះរដ្ឋ Florida សហរដ្ឋអាមេរិក, រថយន្ត៣,៥០០គ្រឿងត្រូវឆេះខ្ទេច (Video inside)

06-04-2020 11:45

(វ៉ាស៊ីនតោន)៖ អគ្គីភ័យបានឆាបឆេះនៅឯតំបន់វាលស្មៅមួយកន្លែង នៃអាកាសយានដ្ឋានអន្តរជាតិរដ្ឋផ្លូរីដា (Southwest Florida International Airport) ស្ថិតក្នុងទីក្រុង ហ្វតម៉ាយើស៍ (Fort Myers) បានបំផ្លាញរថយន្ដសម្រាប់ជួលរាប់ពាន់គ្រឿង។ នេះបើតាមប្រភពីភ្នាក់ងារពន្លត់អគ្គីភ័យក្នុងតំបន់ ចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

បើតាមភ្នាក់ងារពន្លត់អគ្គីភ័យក្នុងតំបន់ អគ្គីភ័យខាងលើបានកើតឡើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន (ម៉ោងក្នុងតំបន់) ដោយឆេះរាលដាលលើផ្ទៃដី ០៦ហិកតា និងឆាបឆេះរថយន្ដដំបូងតែ ២០គ្រឿងប៉ុណ្ណោះ នៅឯតំបន់វាលស្មៅនៃអាកាសយានដ្ឋានខាងលើ។ ប៉ុន្តែ រហូតដល់អគ្គីភ័យបានរលត់ រថយន្តសម្រាប់ជួលរហូតដល់ទៅជាង ៣,៥០០គ្រឿងត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ពីទំហំខូចខាតជាទឹកប្រាក់ ហើយក៏មិនមានមនុស្សណាម្នាក់រងរបួសនោះដែរ ខណៈមូលហេតុនៃអគ្គីភ័យនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕