Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

COVID-19: អេស្ប៉ាញ រកឃើញអ្នកស្លាប់ថ្មីក្នុងមួយថ្ងៃ ៦៧៤នាក់, អ្នកស្លាប់សរុបកើនដល់ ១២,៤១៨នាក់

05-04-2020 18:57

(ម៉ាឌ្រីដ)៖ ក្រសួងសុខាភិបាលអេស្ប៉ាញ នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេស បានកើនដល់ ១២,៤១៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលអេស្ប៉ាញ ចំនួនអ្នកឆ្លងក៏បានកើនដល់ ១៣០,៧៥៩នាក់ផងដែរ។ ប៉ុន្តែ ចំនួនអ្នកស្លាប់ថ្មីមានការថមថយ ដោយមានត្រឹមតែ ៦៧៤នាក់ ឬថយចុះ១៣៥នាក់ បើធៀបទៅនឹងថ្ងៃសៅរ៍ម្សិលមិញ អ្នកស្លាប់មានរហូតដល់ទៅ៨០៩នាក់៕