(ឡុងដ៍)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងចក្រភពអង់គ្លេស អាចនឹងកើនឡើងដល់ចន្លោះពី៧,០០០ ដល់២០,០០០នាក់។ នេះបើតាមលោក Neil Ferguson ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។
លោក Neil Ferguson ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Imperial College នៃទីក្រុងឡុងដ៍ ធ្វើការវាយតម្លៃបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ BBC។ លោក Ferguson បានលើកឡើងដូច្នេះថា៖ « បច្ចុប្បន្ន យើងមិនមានលទ្ធភាពកំណត់ឱ្យបានជាកលាក់ថា មានមនុស្សប៉ុន្មាននាក់បានឆ្លង COVID-19 នោះទេ នៅក្រោមវិធានការដែលត្រូវបានអនុវត្តដើម្បីពន្យឺតការឆ្លង COVID-19...ប៉ុន្តែ ខ្ញុំយល់ថាមនុស្សចន្លោះពី៧,០០០ ដល់២០,០០០នាក់ អាចនឹង បាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវមួយនេះ»។
គួរបញ្ជាក់ថា បើតាមគហទំព័រ worldometers ចក្រភពអង់គ្លេស មានអ្នកឆ្លង COVID-19 ៤១,៩០៣នាក់ ក្នុងនោះ៤,៣១៣នាក់ និងជាសះស្បើយ១៣៥នាក់៕