(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការឃើញករណីឆ្លងថ្មី នៃ COVID-19 ចំនួន១០២បន្ថែមទៀត និងអ្នកជំងឺ ៣នាក់ បានស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលសាធារណៈថៃ បូកបញ្ចូលទាំងតួលេខថ្មីខាងលើ ចំនួនអ្នកឆ្លងនៅទូទាំងប្រទេសបានកើនដល់ ២,១៦៩នាក់ ក្នុងនោះមាន២៣នាក់បានស្លាប់ ចាប់តាំងពី COVID-19 ផ្ទុះឡើងដំបូងនៅក្នុងប្រទេសថៃ ចាប់តាំងពីខែមករា មក។
គួរជម្រាបថា កាលពីថ្ងៃសុក្រកន្លងទៅ ប៉ូលិស និងទាហានថៃ បានបង្កើតប៉ុស្ដន៍ត្រួតពិនិត្យ៤២១កន្លែង នៅទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តវិធានការបំរាមគោចរថ្នាក់ជាតិ ចាប់ម៉ោង១០យប់ រហូតដល់ម៉ោង៤ទៀបភ្លឺ ជាមួយការព្រមានថា អ្នកដែលរំលោភបំពានលើបទបញ្ជានេះ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ០២ឆ្នាំ៕