(បរទេស)៖ គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញថា នៅក្នុងរយៈពេល២៤ម៉ោង សហរដ្ឋអាមេរិកដែលជាកំពូលប្រទេសលើលោក និងជាមហាអំណាចសេដ្ឋកិច្ចលេខ១ផង មានករណីអ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 ចំនួន១៣៣១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់ ៨៤៥២នាក់ ខណៈករណីឆ្លងថ្មីក្នុងមួយថ្ងៃចំនួន៣៤,១៩៦ករណី ធ្វើឲ្យចំនួនសរុបកើនដល់ជាង៣១១,៣៥៧ករណី។
ចំណែកចំនួនករណីឆ្លង COVID-19 សរុបនៅលើពិភពលោកបានកើនឡើងដល់ ១,២០១,៧៦៧ករណី ក្នុងនោះអ្នកបាត់បង់ជីវិតមានសរុប ៦៤,៧១០នាក់ និងជាសះស្បើយឡើងវិញមាន ២៤៦,៤៩៦នាក់ នៅក្នុងបណ្តាប្រទេស និងដែនដីចំនួន ២០៦ ទូទាំងសកលលោក។
ក្រៅពីសហរដ្ឋអាមេរិក ដែលជាប្រទេសមានប្រព័ន្ធសុខាភិបាលរឹងមាំ ឈរលេខ១លើកំពូលតារាង, ក៏នៅមានប្រទសមហាអំណាចធំៗចំនួនទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក រួមមាន៖ អ៉ីតាលី អេស៉្បាញ អង់គ្លេស បារាំង និង អាល្លឺម៉ង់។
ខាងក្រោមនេះគឺជាប្រទេសចំនួន០៨ ដែលបាននិងកំពុងទទួលរងគ្រោះ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ខ្លាំងក្លាជាងគេនៅលើពិភពលោក៖
១៖ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ៣១១,៣៥៧ករណី ក្នុងនោះ៨,៤៥២នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ១៣៣១នាក់
២៖ ប្រទេសអេស្ប៉ាញ មានករណីឆ្លង COVID-19 សរុប ១២៦,១៦៨ករណី ក្នុងនោះ ១១,៩៤៧នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ៧៤៩នាក់
៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លង COVID-19 សរុប ១២៤,៦៣២ករណី ក្នុងនោះ ១៥,៣៦២នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ៦៨១នាក់
៤៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុប ៩៦,០៩២នាក់ ក្នុងនោះ ១,៤៤៤នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ១៦៩នាក់
៥៖ ប្រទេសបារាំងមានករណីឆ្លង COVID-19 សរុប ៨៩,៩៥៣នាក់ ក្នុងនោះ ៧,៥៦០នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ១០៥៣នាក់
៦៖ ប្រទេសចិនមានករណីឆ្លង COVID-19 សរុប ៨១,៦៦៩ករណី ក្នុងនោះ ៣,៣២៩នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ៤នាក់
៧៖ ប្រទេសអ៉ីរ៉ង់មានករណីឆ្លង COVID-19 សរុប ៥៥,៧៤៣ករណី ក្នុងនោះ ៣,៤៥២នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ១៥៨នាក់
៨៖ ចក្រភពអង់គ្លេសមានករណីឆ្លង COVID-19 សរុប ៤១,៩០៣ករណី ក្នុងនោះ ៤,៣១៣នាក់ស្លាប់, ស្លាប់ថ្មីថែមក្នុងមួយថ្ងៃ ៧០៨នាក់។
ប្រភព៖ វែបសាយ Worldometer (ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០)