(ប៉ារីស)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសបារាំង បានកើនឡើងដល់៥,៣៨៧នាក់ ក្រោយពីអ្នកជំងឺ១៣៥៥នាក់ថ្មីទៀត បានស្លាប់នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលអត្រាមរណនេះជាតួលេខខ្ពស់បំផុតមួយនៅក្នុងប្រទេសបារាំង។
ក្រៅពីប្រទសបារាំង ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរឹងមាំលើលោកនេះ, ក៏នៅមានប្រទសមហាអំណាចធំៗចំនួន៥ទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក, ទី១៖ អ៉ីតាលី ទី២៖ អេស៉្បាញ ទី៣៖ អាមេរិក ទី៤៖ អង់គ្លេស និង ទី៥៖ អាល្លឺម៉ង់ មានករណីឆ្លងជាប់ចំណាត់ថ្នាក់ទី៤លើពិភពលោក។
គិតត្រឹមម៉ោង២៣៖៣០នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ តាមតួលេខគេហទំព័រពិភពលោក Worldometer បង្ហាញថា៖
១៖ អាមេរិក ករណីឆ្លងកើនដល់ ២៥៨,១១២ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០២នាក់ ស្លាប់សរុប ៦,៥៧២នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១៩,៨២៧ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧៦៦នាក់ ស្លាប់សរុប ១៤,៦៨១នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១១៧,៧១០ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៨៧នាក់ ស្លាប់សរុប ១០,៩៣៥នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៨៩,៤៥១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០១នាក់ ស្លាប់សរុប ១២០៨នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៥៩,១០៥ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៣៥៥នាក់ ស្លាប់សរុប ៥៣៨៧នាក់
៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ៣៣,៨១៧ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៦៨៤នាក់ ស្លាប់សរុប ៣៦០៥នាក់
តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕