(បរទេស)៖ តាមរយៈគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ១១៖៣០នាទីយប់ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងចក្រភពអង់គ្លេស បានកើនឡើងរហូតដល់ ៣,៦០៥នាក់ បន្ទាប់ពីក្នុងរយៈពេល២៤ម៉ោងមានមនុស្សថ្មីចំនួន៦៨៤នាក់បានស្លាប់ ដែលចំនួនអ្នកស្លាប់នេះ មានចំនួនតួលេខលើសប្រទេសចិនទៅទៀត។ ប្រទេសចិនមានចំនួនអ្នកស្លាប់ចំនួនតែ ៣៣២២នាក់។
អ្វីដែលសំខាន់នោះចំនួនអ្នកឆ្លងជំងឺ Covid-19 នៅចក្រភពអង់គ្លេស មានចំនួនតិចជាងប្រទេសចិន ត្រឹមតែ ៣៨,១៦៨នាក់ ចំណែកចិនមានចំនួន៨១,៦២០នាក់ ប៉ុន្តែបែរជាអង់គ្លេសមានអ្នកស្លាប់ច្រើនជាងប្រទេសចិន ដែលជាប្រទេសផ្ទុះរីករាលដាលមុនគេនូវជំងឺដ៏សាហាវនេះ។
ក្រៅពីចក្រភពអង់គ្លេស ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរឹងមាំលើលោកនេះ, ក៏នៅមានប្រទសមហាអំណាចធំៗចំនួន៥ទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក, ទី១៖ អ៉ីតាលី ទី២៖ អេស៉្បាញ ទី៣៖ អាមេរិក ទី៤៖ បារាំង និង ទី៥៖ អាល្លឺម៉ង់ មានករណីឆ្លងជាប់ចំណាត់ថ្នាក់ទី៤លើពិភពលោក។
១៖ អាមេរិក ករណីឆ្លងកើនដល់ ២៥៨,១១២ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០២នាក់ ស្លាប់សរុប ៦,៥៧២នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១៩,៨២៧ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧៦៦នាក់ ស្លាប់សរុប ១៤,៦៨១នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១១៧,៧១០ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៨៧នាក់ ស្លាប់សរុប ១០,៩៣៥នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៨៩,៤៥១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០១នាក់ ស្លាប់សរុប ១២០៨នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៥៩,១០៥ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៤១៨នាក់ ស្លាប់សរុប ១៣៥៥នាក់៕
តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕