(ប៉េកាំង)៖ ក្រុមអ្នកជំនាញចិនមកពីខេត្ត Anhui ភាគខាងកើតប្រទេសចិន បានចែករំលែកបទពិសោធន៍ព្យាបាលជំងឺ COVID-19 ជាមួយក្រុមអ្នកជំនាញមកពីប្រទេសចំនួន៧ ក្នុងនោះរួមមានទាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ប៉ូឡូញ ឥណ្ឌា និងប៉ាគីសា្ថន តាមរយៈវីដេអូខុនហ្វេរិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។
ក្រុមអ្នកតំណាងខាងលើមកពីមន្ទីរពេទ្យច្រើនជាង៧០ ដូចជា Cambridge University Hospitals និង University Hospital of Cologne បានចូលរួមក្នុងកិច្ចពិភាក្សាតាមអនឡាញ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយក្រុមអ្នកជំនាញចិន ក្នុងរយៈពេលជាង២ម៉ោង។ នៅក្នុងជំនួបនេះ អ្នកជំនាញចិនបានចែករំលែកនូវបទពិសោធន៍ធ្វើតេស្ដរោគវិនិច្ឆ័យ និងការព្យាបាល COVID-19 ជាដើម។
លើសពីនេះទៅទៀត ពួកគេក៏បានឆ្លើយនឹងសំនួរ ពាក់ព័ន្ធនឹងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតសកល, ការធ្វើតេស្ដរកវីរុស, ការព្យាបាលអ្នកជំងឺ, ការវិភាគលើរូបភាព និងការព្យាបាលអ្នកដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ៕