(បរទេស)៖ យោងតាមគេហទំព័រពិភពលោក Worldometers គិតត្រឹមម៉ោង ៧៖០០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ បានបង្ហាញឲ្យឃើញថា ប្រទេសមហាសេដ្ឋកិច្ចពិភពលោកហៅកាត់ថា G7 ដែលមានការអភិវឌ្ឍលើគ្រប់វិស័យនោះ ហាក់កំពុងទទួលរងគ្រោះកាន់តែខ្លាំងឡើងៗ ដោយសារតែការឆ្លងជំងឺរាតត្បាតសកល COVID-19 រហូតមានមនុស្សឆ្លង ៥០៣,៤៩២នាក់ និងស្លាប់សរុប ២៥,៧៨៦នាក់។
បញ្ជីឈ្មោះក្រុមប្រទេស G7 ដែលកំពុងរងគ្រោះដោយសារ COVID-19 យ៉ាងធ្ងន់ធ្ងរបំផុត៖
១៖ សហរដ្ឋអាមេរិក៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២១៥,៣៥៧ករណី ក្នុងនោះស្លាប់សរុប ៥,១១៣នាក់។
២៖ ប្រទេសអ៉ីតាលី៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ១១០,៥៧៤ករណី ក្នុងនោះស្លាប់សរុប ១៣,១៥៥នាក់។
៣៖ ប្រទេសបារាំង៖ ករណីឆ្លងកើនដល់ ៥៦,៩៨៩ករណី ក្នុងនោះអ្នកស្លាប់សរុប ៤០៣២នាក់។
៤៖ ប្រទេសអាល្លឺម៉ង់៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៧៨,៩៨៣ករណី ក្នុងនោះអ្នកស្លាប់សរុប ៩៤៨នាក់។
៥៖ ចក្រភពអង់គ្លេស៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២៩,៤៧៤ករណី ក្នុងនោះស្លាប់សរុប ២,៣៥២នាក់។
៦៖ ប្រទេសកាណាដា៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៩,៧៣១ករណី ក្នុងនោះស្លាប់សរុប ១២៩នាក់។
៧៖ ប្រទេសជប៉ុន៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២,៣៨៤នាក់ ក្នុងនោះស្លាប់សរុប ៥៧នាក់៕