(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃ COVID-19 ចំនួន៧៧១ បន្ថែមទៀត ធ្វើឱ្យ ចំនួនអ្នកឆ្លងសរុបកើនដល់ ៣,៥៤៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ៧៦តំបន់ នៃតំបន់ច្រើនជាង៨០ នៅទូទាំងប្រទេស សុទ្ធតែបានរាយការណ៍ពីករណីឆ្លង COVID-19 ហើយក្នុងនោះទីក្រុងម៉ូស្គូ មានករណីឆ្លង ច្រើនជាងគេដោយមានចំនួន ៥៩៥ករណី។ ចំណែកឯ មនុស្ស៣០នាក់ ក៏បានស្លាប់ដោយសារជំងឺរាតត្បាតសកលមួយនេះផងដែរ៕