(លីបង់)៖ អគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសលីបង់ លោកស្រី Bernardita Catalla បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Beirut ប្រទេសលីបង់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីឆ្លង COVID-19។ នេះបើតាមក្រសួងការបរទេសហ្វីលីពីន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។
ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ដូច្នេះថា៖« វាគឺជារឿងសោកសៅជាទីបំផុត ដែលក្រសួងការបរទេសត្រូវបានប្រកាសថា អគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសលីបង់ លោកស្រី Bernardita Catalla មានអាយុ៦២ឆ្នាំ បានទទួលមរណភាពដោយសារ COVID-19 នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០នេះ»។
គិតត្រឹមថ្ងៃពុធម្សិលមិញ ហ្វីលីពីន មានអ្នកស្លាប់ដោយសារ COVID-19 ៩៦នាក់ និងឆ្លងជាង២,៣១១ករណី ខណៈ១១៨នាក់បានជាសះស្បើយ៕