Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចក្រភពអង់គ្លេស មានអ្នកស្លាប់ដោយសារ COVID-19 ៥៦៣នាក់បន្ថែម, អ្នកស្លាប់សរុបកើនដល់ ២,៣៥២នាក់ (Video inside)

01-04-2020 21:02

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃពុធនេះ បានឱ្យដឹងថាអ្នកជំងឺ COVID-19 ៥៦៣នាក់ បានស្លាប់ពេញមួយថ្ងៃអង្គារម្សិលមិញ ហើយបូកតួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២,៣៥២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស ចំនួនអ្នកឆ្លង COVID-19 សរុប ក៏បានកើនដល់ ២៩,៤៧៤ ករណីផងដែរ គិតត្រឹមម៉ោង៨៖០០ ព្រឹក (ម៉ោងក្នុងទីក្រុងឡុងដ៍) ថ្ងៃពុធនេះ បើធៀបទៅនឹងកាលពីថ្ងៃអង្គារ អ្នកឆ្លងជំងឺដ៏កាចសាហាវនេះមាន ២៥,១៥០នាក់៕