(ទ្រីប៉ូលី)៖ រដ្ឋាភិបាលទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ី ដែលគាំទ្រដោយ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 ពីរនាក់ទៀតទើបត្រូវបានរកឃើញ ដែលនាំឲ្យអ្នកឆ្លងសរុបកើនដល់ ១០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី៣១ ខែមេសា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីបានឲ្យដឹងទៀតថា នៅថ្ងៃអង្គារម្សិលមិញនេះ ករណីសង្ស័យពាកព័ន្ធ COVID-19 សរុបចំនួន ១១ករណីត្រូវបានធ្វើតេស្ត ដោយក្នុងនោះ ០២នាក់ចេញលទ្ធផលវិជ្ជមាន និង ០៩នាក់ទៀតអវិជ្ជមានចំពោះ COVID-19។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងទ្រីប៉ូលី បានប្រកាសដាក់ផ្នែកនៃប្រទេសលីប៊ី (លីប៊ីខាងលិច) ដែលខ្លួនកំពុងគ្រប់គ្រងនោះទៅក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងនោះមានដូចជាការបិទ ព្រលានយន្តហោះ ច្រកឆ្លងកាត់ព្រំដែន សាលារៀន និងព្រះវិហារជាដើម។

ដោយឡែកសម្រាប់ទីក្រុងបឹងហ្គាស៊ី នៃដែនដីលីប៊ីខាងកើតវិញ គឺមិនទាន់មានសេចក្តីរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 នៅឡើយទេ។ ប៉ុន្តែភាគីជម្លោះទាំងពីរ បានផ្អាកការប្រយុទ្ធគ្នាហើយ ឆ្លើយតបទៅនឹងការអំពាវនាវពី UN៕