(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន នៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃ COVID-19 ចំនួន៥៣៨បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ២,០៨៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលហ្វីលីពីន ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់៨៨នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ១០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់។ ហ្វីលីពីន បានបើកមន្ទីរពិសោធន៍ថ្មីជាច្រើន និងបានធ្វើតេស្ដលើមនុស្សច្រើនជាង ១៥,០០០នាក់ បើធៀបទៅនឹងសប្ដាហ៍មុនមានតែ៣,០០០នាក់ ប៉ុណ្ណោះ។
ហ្វីលីពីន បានដាក់ចេញនូវការអនុវត្តវិធានការ «ស្នាក់នៅក្នុងផ្ទះដាច់ដោយឡែក» ទ្រង់ទ្រាយធំនៃប្រជាជនរបស់ខ្លួន ១០៧លាននាក់ រហូតដល់ករណីឆ្លង មានភាពធូរស្រាល តាមការរំពឹងទុក៕