(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រទេសឥណ្ឌូណេស៊ី ទើបតែបានប្រកាស ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១២៦ករណីថ្មីទៀត ដែលជាហេតុធ្វើឲ្យចំនួននៃការឆ្លងជំងឺ រាតត្បាតសកលនេះសរុបកើនដល់ ១,៤១៤ករណីក្នុងនោះអ្នកជំងឺ ១២២នាក់ស្លាប់។
២៖ លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ នៅថ្ងៃចន្ទនេះ បន្ទាប់ពីមនុស្សជំនិតរបស់ លោកម្នាក់ ត្រូវបានគេធ្វើតេស្ដវិជ្ជមាន COVID-19។
៣៖ ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson គឺលោក Dominic Cummings បានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីចេញ រោគសញ្ញា COVID-19 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Johnson ត្រូវបានធ្វើតេស្ដវិជ្ជមាន។
៤៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន១៥៦បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លង សរុបកើនដល់ ២,៦២៦នាក់។
៥៖ ប្រទេសរុស្ស៊ីទើបតែបានប្រកាសថា អាជ្ញាធរបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣០២នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់ ១,៨៣៦ករណី ក្នុងនោះអ្នកជំងឺ ០៩នាក់បានបាត់បង់ជីវិត។
៦៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់ បានកើនលើស ៤០,០០០ករណីហើយ ក្នុងនោះស្លាប់ ២,៧៥៧នាក់៕