Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងវិញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

30-03-2020 20:35

(វ៉ាស៊ីនតោន)៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវបានលើកពេលដោយសារ COVID-19 នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។ នេះបើតាមគណៈកម្មាធិការអន្តរជាតិអូឡាំពិក (IOC) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

ការឯកភាពពីកាលបរិច្ឆេទខាងលើ ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទនេះ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំ IOC, ក្រុមអ្នករៀបចំ និងរដ្ឋាភិបាលជប៉ុន ព្រមទាំងគណៈកម្មាធិការអន្តរជាតិប៉ារ៉ាឡាំពិក។ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ទីក្រុងតូក្យូឆ្នាំ២០២០ ដំបូងឡើង គ្រោងនឹងដំណើរការទៅពី ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ ប៉ុន្តែត្រូវបានលើកពេលរហូតដល់ឆ្នាំក្រោយ ដោយសារការឆ្លងរាតត្បាត COVID-19 និងក្រោយ មានការយល់ព្រមពីនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ និង IOC។

ចំណែកឯ កាលបរិច្ឆេទថ្មីនៃព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក នឹងត្រូវធ្វើឡើងពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១៕