(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន បានប្រកាសថាអ្នកជំងឺ COVID-19 ១៤នាក់បន្ថែមទៀត បានស្លាប់ ហើយករណីឆ្លងថ្មីចំនួន ២៧២ ត្រូវបានទទួលស្គាល់។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលហ្វីលីពីន ការប្រកាសពីព័ត៌មានចុងក្រោយខាងលើនៅថ្ងៃសៅរ៍នេះ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,០៧៥នាក់ ក្នុងនោះអ្នកស្លាប់
ក៏បានហក់ឡើងដល់ ៦៨នាក់ផងដែរ។ ក្រសួងបន្ថែមថា អ្នកជំងឺ៣៥នាក់បានជាសះស្បើយ៕