(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៩៩ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៦០១,៥១៨ ករណី ដែលក្នុងនោះ ២៧,៤៣៨ នាក់ស្លាប់ និង ១៣៣,៤៥៤ នាក់ផ្សេងទៀតត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណី គឺបានកើនដល់ ១០០ ប្រទេស និងដែនដីហើយ ដោយក្នុងនោះក៏មានប្រទេសកម្ពុជាយើងមួយផងដែរ។
ខាងក្រោមនេះជាតួលេខចុងក្រោយនៃបណ្តាប្រទេស និងដែនដីទាំង ១០០ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ៖
១៖ សហរដ្ឋអាមេរិក ឆ្លងសរុប ១០៤,២៥៦ ករណីក្នុងនោះ ១,៧០៤ នាក់ស្លាប់។
២៖ ប្រទេសអ៊ីតាលី ឆ្លងសរុប ៨៦,៤៨៩ ករណីក្នុងនោះ ៩,១៣៤ នាក់ស្លាប់។
៣៖ ប្រទេសចិន ឆ្លងសរុប ៨១,៣៩៤ ករណីក្នុងនោះ ៣,២៩៥ នាក់បានស្លាប់។
៤៖ ប្រទេសអេស្ប៉ាញ ឆ្លងសរុប ៦៥,៧១៩ ករណីក្នុងនោះ ៥,១៣៨ នាក់ស្លាប់។
៥៖ ប្រទេសអាល្លឺម៉ង់ ឆ្លងសរុប ៥៣,៣៤០ ករណីក្នុងនោះ ៣៩៥ នាក់ស្លាប់។
៦៖ ប្រទេសបារាំង ឆ្លងសរុប ៣២,៩៦៤ ករណីក្នុងនោះ ១,៩៩៥ នាក់ស្លាប់។
៧៖ ប្រទេសអ៊ីរ៉ង់ ឆ្លងសរុប ៣២,៣៣២ ករណីក្នុងនោះ ២,៣៧៨ នាក់ស្លាប់។
៨៖ ចក្រភពអស់គ្លេស ឆ្លងសរុប ១៤,៥៤៣ ករណី ក្នុងនោះ ៧៥៩ នាក់ស្លាប់។
៩៖ ប្រទេសស្វីស ឆ្លងសរុប ១៣,១៣៨ ករណីក្នុងនោះ ២៣៧ នាក់ស្លាប់។
១០៖ ប្រទេសកូរ៉េខាងត្បូង ឆ្លងសរុប ៩,៤៧៨ ករណីក្នុងនោះ ១៤៤ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ ឆ្លងសរុប ៨,៦០៣ ករណីក្នុងនោះ ៥៤៦ នាក់ស្លាប់។
១២៖ ប្រទេសអូទ្រីស ឆ្លងសរុប ៧,៧១២ ករណី ក្នុងនោះ ៥៨ នាក់ស្លាប់។
១៣៖ ប្រទេសបែលហ្ស៊ិក ឆ្លងសរុប ៧,២៨៤ ករណីក្នុងនោះ ២៨៨ នាក់ស្លាប់។
១៤៖ ប្រទេសតួកគី ឆ្លងសរុប ៥,៦៩៨ ករណី ក្នុងនោះ ៩២ នាក់ស្លាប់។
១៥៖ ប្រទេសកាណាដា ឆ្លងសរុប ៤,៧៥៧ ករណីក្នុងនោះ ៥៥ នាក់ស្លាប់។
១៦៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ៤,២៦៨ ករណី ក្នុងនោះ ៧៦ នាក់ស្លាប់។
១៧៖ ប្រទេសន័រវេស ឆ្លងសរុប ៣,៧៧៣ ករណីក្នុងនោះ ១៩ នាក់ស្លាប់។
១៨៖ ប្រទេសអូស្ត្រាលី ឆ្លងសរុប ៣,៦៣៥ ករណីក្នុងនោះ ១៤ នាក់ស្លាប់។
១៩៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ៣,៤៧៧ ករណី ក្នុងនោះ ៩៣ នាក់ស្លាប់។
២០៖ ប្រទេសអុីស្រាអែល ឆ្លងសរុប ៣,៤៦០ ករណី ក្នុងនោះ ១២ នាក់ស្លាប់។
២១៖ ប្រទេសស៊ុយអែត ឆ្លងសរុប ៣,០៦៩ ករណីក្នុងនោះ ១០៥ នាក់ស្លាប់។
២២៖ ប្រទេសឆែក ឆ្លងសរុប ២,២៧៩ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
២៣៖ ប្រទេសម៉ាឡេស៊ី ឆ្លងសរុប ២,១៦១ ករណី ក្នុងនោះ ២៦ នាក់ស្លាប់។
២៤៖ ប្រទេសអៀរឡង់ ឆ្លងសរុប ២,១២១ ករណី ក្នុងនោះ ២២ នាក់ស្លាប់។
២៥៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ២,០៤៦ ករណី ក្នុងនោះ ៥២ នាក់ស្លាប់។
២៦៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ១,៦២៧ ករណី ក្នុងនោះ ៤១ នាក់ស្លាប់។
២៧៖ ប្រទេសឈីលី ឆ្លងសរុប ១,៦១០ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
២៨៖ ប្រទេសលុចសំបួ ឆ្លងសរុប ១,៦០៥ ករណី ក្នុងនោះ ១៥ នាក់ស្លាប់។
២៩៖ ប្រទេសជប៉ុន ឆ្លងសរុប ១,៤៩៩ ករណីក្នុងនោះ ៤៩ នាក់ស្លាប់។
៣០៖ ប្រទេសប៉ូឡូញ ឆ្លងសរុប ១,៤៣៦ ករណី ក្នុងនោះ ១៦ នាក់ស្លាប់។
៣១៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ១,៤០៨ ករណីក្នុងនោះ ១១ នាក់ស្លាប់។
៣២៖ ប្រទេសរូម៉ានីឆ្លងសរុប ១,២៩២ ករណី ក្នុងនោះ ២៦ នាក់ស្លាប់។
៣៣៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ១,២៦៤ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៣៤៖ ប្រទេសថៃ ឆ្លងសរុប ១,២៤៥ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៣៥៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ,១៧០ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៦៖ ប្រទេសហ្វាំងឡង់ ឆ្លងសរុប ១,១៦៥ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
៣៧៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ១,១៥៥ ករណី ក្នុងនោះ ១០២ នាក់ស្លាប់។
៣៨៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ១,១០៤ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៣៩៖ ប្រទេសក្រិក ឆ្លងសរុប ៩៦៦ ករណីក្នុងនោះ ២៨ នាក់ស្លាប់។
៤០៖ ប្រទេសឥណ្ឌា ឆ្លងសរុប ៩០៨ ករណី ក្នុងនោះ ២០ នាក់ស្លាប់។
៤១៖ ប្រទេសអ៊ីស្លង់ ឆ្លងសរុប ៨៩០ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤២៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ៨០៣ ករណី ក្នុងនោះ ៥៤ នាក់ស្លាប់។
៤៣៖ ប្រទេសប៉ាណាម៉ា ឆ្លងសរុប ៧៨៦ ករណី ក្នុងនោះ ១៤ នាក់ស្លាប់។
៤៤៖ ប្រទេសសិង្ហបុរីឆ្លងសរុប ៧៣២ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤៥៖ ប្រទេសម៉ិកស៊ិក ឆ្លងសរុប ៧១៧ ករណី ក្នុងនោះ ១២ នាក់ស្លាប់។
៤៦៖ ប្រទេសអាហ្សង់ទីន ឆ្លងសរុប ៦៩០ ករណី ក្នុងនោះ ១៧ នាក់ស្លាប់។
៤៧៖ ប្រទេសប៉េរូឆ្លងសរុប ៦៣៥ ករណី ក្នុងនោះ ១១ នាក់ស្លាប់។
៤៨៖ ប្រទេសក្រូអាត ឆ្លងសរុប ៦៣៥ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៩៖ ប្រទេសស្លូវេនី ឆ្លងសរុប ៦៣២ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
៥០៖ សាធារណរដ្ឋ ដូមីនីក ឆ្លងសរុប ៥៨១ ករណី ក្នុងនោះ ២០ នាក់ស្លាប់។
៥១៖ ប្រទេសអេស្តូនី ឆ្លងសរុប ៥៧៥ ករណី ក្នុងនោះ ០១ នាក់។
៥២៖ ប្រទេសកាតា ឆ្លងសរុប ៥៦២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៣៖ ប្រទេសកូឡុំប៊ី ឆ្លងសរុប ៥៣៩ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៥៤៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ៥៣៦ ករណី ក្នុងនោះ ៣០ នាក់ស្លាប់។
៥៥៖ ប្រទេសស៊ែប៊ី ឆ្លងសរុប ៥២៨ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៥៦៖ ទីក្រុងហុងកុងឆ្លងសរុប ៥១៩ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៧៖ ប្រទេសបារ៉ែន ឆ្លងសរុប ៤៧៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៨៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ៤៥៨ ករណី ក្នុងនោះ ៤០ នាក់ស្លាប់។
៥៩៖ នូវែលសេឡង់ ឆ្លងសរុប ៤៥១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦០៖ ប្រទេសអាល់ហ្សេរី ឆ្លងសរុប ៤០៩ ករណី ក្នុងនោះ ២៦ នាក់ស្លាប់។
៦១៖ ប្រទេសអារ៉ាប់រួម ឆ្លងសរុប ៤០៥ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦២៖ ប្រទេសលីបង់ ឆ្លងសរុប ៣៩១ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៦៣៖ ប្រទេសលីទុយអានី ឆ្លងសរុប ៣៤៥ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៦៤៖ ប្រទេសអាមេនី ឆ្លងសរុប ៣៧២ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៦៥៖ ប្រទេសម៉ារ៉ុក ឆ្លងសរុប ៣៥៨ ករណី ក្នុងនោះ ២៣ នាក់ស្លាប់។
៦៦៖ ប្រទេសហុងគ្រី ឆ្លងសរុប ៣៤៣ ករណី ក្នុងនោះ ១១ នាក់ស្លាប់។
៦៧៖ ប្រទេសប៊ុលហ្គារី ឆ្លងសរុប ៣១៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៦៨៖ ៖ ប្រទេសអ៊ុយក្រែន ឆ្លងសរុប ៣១០ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៦៩៖ ប្រទេសឡាតវី ឆ្លងសរុប ៣០៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧០៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ២៨៣ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧១៖ ប្រទេសអ៊ុយរូហ្គាយ ឆ្លងសរុប ២៧៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧២៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ២៦៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧៣៖ ប្រទេសអង់ដូរ៉ា ឆ្លងសរុប ២៦៧ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៧៤៖ ប្រទេសកូស្តារីកា ឆ្លងសរុប ២៦៣ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧៥៖ ប្រទេសបូស្នៀ ឆ្លងសរុប ២៣៧ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៧៦៖ ប្រទេសហ្ស៊កដានី ឆ្លងសរុប ២៣៥ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៧៖ ប្រទេសទុយនីស៊ី ឆ្លងសរុប ២២៧ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
៧៨៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ២២៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧៩៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ២២៣ ករណី ក្នុងនោះ ២១ នាក់ស្លាប់។
៨០៖ ម៉ាសេដូនខាងជើង ឆ្លងសរុប ២១៩ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៨១៖ ប្រទេសកាហ្សាក់ស្ថាន ឆ្លងសរុប ២០៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៨២៖ ប្រទេសម៉ុលដាវី ឆ្លងសរុប ១៩៩ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៨៣៖ ប្រទេសអាល់បានី ឆ្លងសរុប ១៨៦ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៨៤៖ ប្រទេសប៊ូគីណាហ្វាសូ ឆ្លងសរុប ១៨០ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
៨៥៖ ប្រទេសវៀតណាម ឆ្លងសរុប ១៦៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៦៖ ប្រទេសអាស៊ែបៃហ្សង់ ឆ្លងសរុប ១៦៥ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៨៧៖ ប្រទេសស៊ីប ឆ្លងសរុប ១៦២ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៨៨៖ ប្រទេសអ៊ូម៉ង់ ឆ្លងសរុប ១៥២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៩៖ កោះរីណូនីន ឆ្លងសរុប ១៤៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៩០៖ កោះហ្វារ៉ូ ឆ្លងសរុប ១៤៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៩១៖ ប្រទេសម៉ាល់តា ឆ្លងសរុប ១៣៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៩២៖ ប្រទេសហ្គាណា ឆ្លងសរុប ១៣៧ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៩៣៖ ប្រទេសសេណេហ្គាល់ ឆ្លងសរុប ១១៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៩៤៖ ប្រទេសប្រ៊ុយណេ ឆ្លងសរុប ១១៥ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៩៥៖ ប្រទេសវ៉េណេស៊ុយអេឡា ឆ្លងសរុប ១១៣ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៩៦៖ ប្រទេសអាហ្វហ្គានីស្ថាន ឆ្លងសរុប ១១០ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៩៧៖ ប្រទេសស្រីលង្កា ឆ្លងសរុប ១០៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៩៨៖ ប្រទេសអ៊ូសបេគីស្ថាន ឆ្លងសរុប ១០៤ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៩៩៖ ប្រទេសកម្ពុជា ឆ្លងសរុប ១០២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១០០៖ ប្រទេសកូដវ័រឆ្លងសរុប ១០១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
ប្រភព៖ វែបសាយ worldometers.info (ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០)