(បាងកក)៖ អាជ្ញាធរថៃទើបតែបានប្រកាសថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ១០៩នាក់ថ្មីទៀតត្រូវបានធ្វើតេស្តរកឃើញ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ១,២៤៥ករណី ក្នុងនោះ ០៦នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
គួរបញ្ជាក់ថា អាជ្ញាធរថៃកាលពីថ្ងៃសុក្រម្សិលមិញនេះ បានចាប់ផ្តើមអនុវត្តវិធានការបិទទីតាំងសាធារណៈមួយចំនួន ក៏ដូចជាទីកន្លែងធ្វើអាជីវកម្មនានាផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺសកល COVID-19។ សម្រាប់វិធានការដាក់ប្រទេសក្នុងគ្រាអាសន្នវិញ នឹងត្រូវបន្តអនុវត្តរហូតដល់ចុងខែមេសា ឆ្នាំ២០២០៕