(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនអាល់ហ្វាប៊ែត (Alphabet) លោក សាន់ដា ភីឆៃ (Sundar Pichai) បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងបរិច្ចាគប្រាក់់ច្រើនជាង ៨០០លានដុល្លារ ជាមូលនិធិសម្រាប់ការផលិតបរិក្ខាពេទ្យ ដើម្បីយកទៅប្រយុទ្ធជាមួយ COVID-19 ព្រមទាំងឥណ្ឌទានបានមកពីការផ្សាយពាណិជ្ជកម្មដល់ រដ្ឋាភិបាលអាមេរិក, ស្ថាប័នសុខាភិបាល និងបណ្ដាសហគ្រាសមួយចំនួន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។
បើតាមលោក Sundar Pichai ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនធំរបស់ Google កំពុងធ្វើការជាមួយក្រុមហ៊ុន ម៉ាជីដក្លូវ (Magid Glove and Safety) ដើម្បីម៉ាសពី ២-៣លានម៉ាស ក៏ដូចជានឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ការបង្កើនការផលិតបរិក្ខាពេទ្យ និងបរិក្ខាការពារនានាសម្រាប់ក្រុមគ្រូពេទ្យ។
នាយកប្រតិបត្តិរូបនេះបានបន្ថែមថា ក្រុមហ៊ុនរបស់លោក ក៏នឹងបរិច្ចាគផងដែរនូវប្រាក់ ៣៤០លានដុល្លារ នៃឥណ្ឌទានផ្សាយពាណិជ្ជកម្មរបស់ Google សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលប្រតិបត្តិការនៅបណ្ដាញសង្គមរបស់ខ្លួន និង ២៥០លានដុល្លារ ដល់អង្គការសុខភាពពិភពលោក WHO និងទីភ្នាក់ងារមួយចំនួន របស់រដ្ឋាភិបាលអាមេរិក៕