(រ៉ូម)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសអ៉ីតាលី នៅតែធ្ងន់ធ្ងរដោយក្នុងថ្ងៃសុក្រមនុស្សស្លាប់រហូតដល់៩៦៩នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៩១៣៤នាក់ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sky News ចេញផ្សាយនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
អត្រាស្លាប់នេះខ្ពស់នេះរួមមានប៉ុន្មានជាប់គ្នា៖ ថ្ងៃច័ន្ទសប្តាហ៍នេះស្លាប់ ៦០២នាក់, ថ្ងៃអង្គារស្លាប់៧៤៣នាក់, ថ្ងៃពុធស្លាប់៦៨៣នាក់, ថ្ងៃព្រហស្បត្តិ៍៦៦២នាក់។
គិតត្រឹមយប់ថ្ងៃទី២៧ ខែមីនានេះ អ៉ីតាលីមានករណីឆ្លងសរុប ៨៦៤៩៨ករណី៕