(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
១៖ ចិនផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់មីយ៉ាន់ម៉ា ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំង COVID-19។
២៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ឆ្លងជំងឺ COVID-19។
៣៖ គ្រូពេទ្យអេស្ប៉ាញ ត្រូវបង្ខំចិត្តទុកឱ្យអ្នកជំងឺមានសង្ឃឹមតិចស្លាប់ ដើម្បីជួយសង្រ្គោះអ្នកមានសង្ឃឹមច្រើន។
៤៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អំពាវនាវឲ្យពិភពលោករួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធអស់ពីលទ្ធភាពប្រឆាំងនឹង COVID-19។
៥៖ អគ្គមេបញ្ជាការកងកម្លាំងយោធារបស់ហ្វីលីពីនឆ្លង COVID-19។
៦៖ ចិនធ្វើការរឹតបន្តឹងខ្លាំង លើអ្នកធ្វើដំណើរចូលមកក្នុងប្រទេស ព្រោះតែករណីនាំចូល COVID-19 ចេះតែកើនឡើងជាលំដាប់។
៧៖ ទីបំផុតអាមេរិកហក់ឡើងលើកំពូលតារាង ក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតក្នុងលោក។