(ឌូបៃ)៖ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអ៉ឺរ៉ង់ បានកើនដល់ ២,៣៧៨នាក់ហើយ គិតត្រឹមថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីអ្នកជំងឺ១៤៤នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ នេះបើតាមក្រសួងសុខាភិបាលអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Kianoush Jahanpour បញ្ជាក់ទៀតថា ចំនួនអ្នកឆ្លងក៏បានហក់ឡើងដល់ទៅជាង ៣២,៣៣២ករណីផងដែរ ក្រោយអ្នកឆ្លងថ្មីដល់ទៅ២,៩២៦នាក់ ត្រូវបានរាយការណ៍។ ចំណែកឯអ្នកជំងឺ២,៨៩៣នាក់កំពុងស្ថិត នៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕