(គូឡាឡំាពួរ)៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃសុក្រនេះបានប្រកាសពីការរក អ្នកឆ្លងជំងឺ COVID-19 ចំនួន ១៣០ករណីថ្មីបន្ថែមទៀត ធ្វើឱ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ២,១៦១នាក់ ដែលនៅតែជាតួលេខអ្នកឆ្លងខ្ពស់ជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលម៉ាឡេស៊ី ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ២៦នាក់ផងដែរ។ ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះដែរ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសបញ្ចេញកញ្ចប់ថវិកាជាង ៥៨.២៨ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារ និងជួសជុសការខាតបង់សេដ្ឋកិច្ច ដែលបង្កឡើងដោយ COVID-19 ខណៈវិធានការបិទប្រទេសទាំងមូល មុនដំបូងឡើយត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ប៉ុន្តែវាត្រូវបានអូសបន្លាយ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០៕