(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៩៨ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៤៧៥,១៧០ ករណី ដែលក្នុងនោះ ២១,៣៥៨ នាក់ស្លាប់ និង ១១៤,៧៨៧ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។
ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៩១ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ៣០ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ៤៨ ប្រទេស, ទ្វីបអាមេរិកចំនួន ០៧ ប្រទេស, ទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន ០៥ ប្រទេស។
ខាងក្រោមនេះជាតួលេខចុងក្រោយនៃបណ្តាប្រទេស និងដែនដីទាំង ៩១ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ៖
១៖ ប្រទេសចិន ឆ្លងសរុប ៨១,២៨៥ ករណីក្នុងនោះ ៣,២៨៧ នាក់បានស្លាប់។
២៖ ប្រទេសអ៊ីតាលី ឆ្លងសរុប ៧៤,៣៨៦ ករណីក្នុងនោះ ៧,៥០៣ នាក់ស្លាប់។
៣៖ សហរដ្ឋអាមេរិក ឆ្លងសរុប ៦៨,៥៧៣ ករណីក្នុងនោះ ១,០៣៦ នាក់ស្លាប់។
៤៖ ប្រទេសអេស្ប៉ាញ ឆ្លងសរុប ៤៩,៥១៥ ករណីក្នុងនោះ ៣,៦៤៧ នាក់ស្លាប់។
៥៖ ប្រទេសអាល្លឺម៉ង់ ឆ្លងសរុប ៣៨,៦០៩ ករណីក្នុងនោះ ២១៣ នាក់ស្លាប់។
៦៖ ប្រទេសអ៊ីរ៉ង់ ឆ្លងសរុប ២៧,០១៧ ករណីក្នុងនោះ ២,០៧៧ នាក់ស្លាប់។
៧៖ ប្រទេសបារាំង ឆ្លងសរុប ២៥,២៣៣ ករណីក្នុងនោះ ១,៣៣១ នាក់ស្លាប់។
៨៖ ប្រទេសស្វីស ឆ្លងសរុប ១១,០២៧ ករណីក្នុងនោះ ១៥៤ នាក់ស្លាប់។
៩៖ ចក្រភពអស់គ្លេស ឆ្លងសរុប ៩,៥២៩ ករណី ក្នុងនោះ ៤៦៥ នាក់ស្លាប់។
១០៖ ប្រទេសកូរ៉េខាងត្បូង ឆ្លងសរុប ៩,២៤១ ករណីក្នុងនោះ ១៣១ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ ឆ្លងសរុប ៦,៤១២ ករណីក្នុងនោះ ៣៥៦ នាក់ស្លាប់។
១២៖ ប្រទេសអូទ្រីស ឆ្លងសរុប ៦,០០១ ករណី ក្នុងនោះ ៤២ នាក់ស្លាប់។
១៣៖ ប្រទេសបែលហ្ស៊ិក ឆ្លងសរុប ៤,៩៣៧ ករណីក្នុងនោះ ១៧៨ នាក់ស្លាប់។
១៤៖ ប្រទេសកាណាដា ឆ្លងសរុប ៣,៤០៩ ករណីក្នុងនោះ ២៦ នាក់ស្លាប់។
១៥៖ ប្រទេសន័រវេស ឆ្លងសរុប ៣,១០០ ករណីក្នុងនោះ ១៤ នាក់ស្លាប់។
១៦៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ២,៩៩៥ ករណី ក្នុងនោះ ៤៣ នាក់ស្លាប់។
១៧៖ ប្រទេសអូស្ត្រាលី ឆ្លងសរុប ២,៧៩៩ ករណីក្នុងនោះ ១៣ នាក់ស្លាប់។
១៨៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ២,៥៥៤ ករណី ក្នុងនោះ ៥៩ នាក់ស្លាប់។
១៩៖ ប្រទេសស៊ុយអែត ឆ្លងសរុប ២,៥២៦ ករណីក្នុងនោះ ៦២ នាក់ស្លាប់។
២០៖ ប្រទេសអ៉ីស្រាអែល ឆ្លងសរុប ២,៤៩៥ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
២១៖ ប្រទេសតួកគី ឆ្លងសរុប ២,៤៣៣ ករណី ក្នុងនោះ ៥៩ នាក់ស្លាប់។
២២៖ ប្រទេសម៉ាឡេស៊ី ឆ្លងសរុប ២,០៣១ ករណី ក្នុងនោះ ២៣ នាក់ស្លាប់។
២៣៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ១,៨៥១ ករណី ក្នុងនោះ ៣៤ នាក់ស្លាប់។
២៤៖ ប្រទេសឆែក ឆ្លងសរុប ១,៧៧៥ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
២៥៖ ប្រទេសអៀរឡង់ ឆ្លងសរុប ១,៥៦៤ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
២៦៖ ប្រទេសលុចសំបួ ឆ្លងសរុប ១,៣៣៣ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
២៧៖ ប្រទេសជប៉ុន ឆ្លងសរុប ១,៣០៧ ករណីក្នុងនោះ ៤៥ នាក់ស្លាប់។
២៨៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ១,២១១ ករណី ក្នុងនោះ ២៩ នាក់ស្លាប់។
២៩៖ ប្រទេសឈីលី ឆ្លងសរុប ១,១៤២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៣០៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ១,១០២ ករណីក្នុងនោះ ០៨ នាក់ស្លាប់។
៣១៖ ប្រទេសប៉ូឡូញ ឆ្លងសរុប ១,០៨៥ ករណី ក្នុងនោះ ១៥ នាក់ស្លាប់។
៣២៖ ប្រទេសថៃ ឆ្លងសរុប ១,០៤៥ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៣៣៖ ប្រទេសរូម៉ានីឆ្លងសរុប ៩០៦ ករណី ក្នុងនោះ ១៧ នាក់ស្លាប់។
៣៤៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ៩០០ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៣៥៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ៨៩៣ ករណី ក្នុងនោះ ៧៨ នាក់ស្លាប់។
៣៦៖ ប្រទេសហ្វាំងឡង់ ឆ្លងសរុប ៨៨០ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៣៧៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ៨៤០ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៣៨៖ ប្រទេសក្រិក ឆ្លងសរុប ៨២១ ករណីក្នុងនោះ ២៣ នាក់ស្លាប់។
៣៩៖ ប្រទេសអ៊ីស្លង់ ឆ្លងសរុប ៧៣៧ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤០៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ៧០៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤១៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ៧០៧ ករណី ក្នុងនោះ ៤៥ នាក់ស្លាប់។
៤២៖ ប្រទេសឥណ្ឌា ឆ្លងសរុប ៦៨៦ ករណី ក្នុងនោះ ១៣ នាក់ស្លាប់។
៤៣៖ ប្រទេសសិង្ហបុរីឆ្លងសរុប ៦៣១ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤៤៖ ប្រទេសប៉ាណាម៉ា ឆ្លងសរុប ៥៥៨ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៤៥៖ ប្រទេសអេស្តូនី ឆ្លងសរុប ៥៣៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៤៦៖ ប្រទេសកាតា ឆ្លងសរុប ៥៣៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤៧៖ ប្រទេសស្លូវេនី ឆ្លងសរុប ៥២៨ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៤៨៖ ប្រទេសអាហ្សង់ទីន ឆ្លងសរុប ៥០២ ករណី ក្នុងនោះ ០៨ នាក់ស្លាប់។
៤៩៖ ប្រទេសក្រូអាត ឆ្លងសរុប ៤៨១ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥០៖ ប្រទេសប៉េរូឆ្លងសរុប ៤៨០ ករណី ក្នុងនោះ ០៩ នាក់ស្លាប់។
៥១៖ ប្រទេសម៉ិកស៊ិក ឆ្លងសរុប ៤៧៥ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៥២៖ ប្រទេសកូឡុំប៊ី ឆ្លងសរុប ៤៧០ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៣៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ៤៥៦ ករណី ក្នុងនោះ ២១ នាក់ស្លាប់។
៥៤៖ ទីក្រុងហុងកុងឆ្លងសរុប ៤៥៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៥៖ ប្រទេសបារ៉ែន ឆ្លងសរុប ៤១៩ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៦៖ សាធារណរដ្ឋ ដូមីនីក ឆ្លងសរុប ៣៩២ ករណី ក្នុងនោះ ១០ នាក់ស្លាប់។
៥៧៖ ប្រទេសស៊ែប៊ី ឆ្លងសរុប ៣៨៤ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៥៨៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ៣៤៦ ករណី ក្នុងនោះ ២៩ នាក់ស្លាប់។
៥៩៖ ប្រទេសលីបង់ ឆ្លងសរុប ៣៣៣ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៦០៖ ប្រទេសអារ៉ាប់រួម ឆ្លងសរុប ៣៣៣ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦១៖ ប្រទេសអាល់ហ្សេរី ឆ្លងសរុប ៣០២ ករណី ក្នុងនោះ ២១ នាក់ស្លាប់។
៦២៖ ប្រទេសលីទុយអានី ឆ្លងសរុប ២៩០ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៦៣៖ ប្រទេសអាមេនី ឆ្លងសរុប ២៩០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៤៖ នូវែលសេឡង់ ឆ្លងសរុប ២៨៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៥៖ ប្រទេសហុងគ្រី ឆ្លងសរុប ២៦១ ករណី ក្នុងនោះ ១០ នាក់ស្លាប់។
៦៦៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ២៥២ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៦៧៖ ប្រទេសឡាតវី ឆ្លងសរុប ២៤៤ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦៨៖ ប្រទេសប៊ុលហ្គារី ឆ្លងសរុប ២៤៣ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៦៩៖ ប្រទេសម៉ារ៉ុក ឆ្លងសរុប ២២៥ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៧០៖ ប្រទេសអ៊ុយរូហ្គាយ ឆ្លងសរុប ២១៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧១៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ២១៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧២៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ២០៨ ករណី ក្នុងនោះ ២១ នាក់ស្លាប់។
៧៣៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ២០៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៧៤៖ ប្រទេសកូស្តារីកា ឆ្លងសរុប ២០១ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៧៥៖ ប្រទេសអង់ដូរ៉ា ឆ្លងសរុប ១៨៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៧៦៖ ប្រទេសបូស្នៀ ឆ្លងសរុប ១៨៥ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៧៧៖ ម៉ាសេដូនខាងជើង ឆ្លងសរុប ១៧៧ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៧៨៖ ប្រទេសទុយនីស៊ី ឆ្លងសរុប ១៧៣ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៧៩៖ ប្រទេសហ្ស៊កដានី ឆ្លងសរុប ១៧២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨០៖ ប្រទេសអ៊ុយក្រែន ឆ្លងសរុប ១៥៦ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៨១៖ ប្រទេសម៉ុលដាវី ឆ្លងសរុប ១៤៩ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៨២៖ ប្រទេសវៀតណាម ឆ្លងសរុប ១៤៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៣៖ ប្រទេសអាល់បានី ឆ្លងសរុប ១៤៦ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៨៤៖ ប្រទេសប៊ូគីណាហ្វាសូ ឆ្លងសរុប ១៤៦ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៨៥៖ កោះហ្វារ៉ូ ឆ្លងសរុប ១៤០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៦៖ ប្រទេសស៊ីប ឆ្លងសរុប ១៣២ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៨៧៖ ប្រទេសម៉ាល់តា ឆ្លងសរុប ១២៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៨៖ កោះរីណូនីន ឆ្លងសរុប ១១៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៨៩៖ ប្រទេសប្រ៊ុយណេ ឆ្លងសរុប ១០៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៩០៖ ប្រទេសវ៉េណេស៊ុយអេឡា ឆ្លងសរុប ១០៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៩១៖ ប្រទេសស្រីលង្កា ឆ្លងសរុប ១០២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
ប្រភព៖ វែបសាយ worldometers.info (ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០)