(វ៉ាលីងតោន)៖ អាជ្ញាធរសុខាភិបាលនូវែលសេឡង់ ទើបតែបានរកឃើអ្នកឆ្លង វីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន ៧៨នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២៨៣ករណី ប៉ុន្តែអ្នកជំងឺ ២៧នាក់ក្នុងចំណោមនោះ បានជាសះស្បើយរួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។
គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ គឺមួយចំនួនត្រូវបានគេដឹងថា សុទ្ធតែជាអ្នកទើបតែធ្វើដំណើរ ត្រឡប់មកពីសហរដ្ឋអាមេរិក។ ប្រទេសនូវែលសេឡង់បានប្រកាស ដាក់ខ្លួនឯងក្នុងគ្រាអាសន្ន កាលពីថ្ងៃពុធម្សិលមិញនេះ ខណៈការបិទប្រទេសក៏នឹងកើតឡើងក្នុងពេលឆាប់ៗផងដែរ។ គិតមកទល់ពេលនេះ ប្រទេសដីកោះមួយនេះមិនទាន់មានករណីស្លាប់ ដោយសារតែជំងឺ COVID-19 នោះឡើយ៕