ត្រឹមមួយថ្ងៃ! អេស្ប៉ាញ មានអ្នកស្លាប់ដោយសារ COVID-19 ៧៣៨នាក់, ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនលើសប្រទេសចិន ទៅទៀត
25-03-2020 19:46
(ម៉ាឌ្រីត)៖ ក្រសួងសុខាភិបាលអេស្ប៉ញ នៅថ្ងៃពុធនេះ បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺពេញមួយថ្ងៃអង្គារម្សិលមិញ មនុស្ស៧៣៨នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេស កើនលើសចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលអេស្ប៉ញ ពេញមួយថ្ងៃអង្គារម្សិលមិញ ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនពី ២,៦៩៦នាក់ ដល់ ៣,៤៣៤នាក់ ខណៈចំនួន អ្នកឆ្លងក៏បានហក់ឡើងពី ៣៩,៦៧៣នាក់ ដល់ ៤៧,៦១០នាក់ផងដែរ៕