(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ១០៧នាក់បន្ថែមទៀត ធ្វើឱ្យចំនួន អ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៩៣៤ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈថៃ លោក ថាវីស៊ីន វីសានុយោធិន (Taweesin Wisanuyothin) បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មី ខាងលើ មាន២៧ករណី ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ និង១៣ករណី នាំចូលពីបរទេស ហើយ ៦៧ករណីទៀត ត្រូវបានតេស្ដវិជ្ជមាននៅក្នុងប្រទេស និងកំពុងរង់ចាំការស៊ើបអង្កេតថា តើពួកគេឆ្លង COVID-19 ដោយរបៀបណា។
បច្ចុប្បន្ន ថៃមានមនុស្ស៤ស្លាប់ដោយសារ COVID-19, ៧០នាក់ជាសះស្បើយ និង ៨៦០នាក់បន្តស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕