(សិង្ហបុរី)៖ សិង្ហបុរី នៅថ្ងៃអង្គារនេះ បានប្រកាសថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់៥៥៨នាក់ហើយ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៤៩ ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ទៀតថាក្នុងចំណោមករណីឆ្លងថ្មីទាំង៤៩ ខាងលើ មាន៣២ករណី ត្រូវបាននាំចូល មកពីបរទេស ឬរកឃើញនៅលើអ្នកដែលធ្លាប់ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ម៉ាឡេស៊ី បារាំង និងអូស្ត្រាលីជាដើម។
គិតមកទល់នឹងថ្ងៃអង្គារនេះ អ្នកជំងឺ១៥៦នាក់ បានជាសះស្បើយ និងពីរនាក់បានស្លាប់៕