(វ៉ាស៊ីនតោន)៖ សាកលវិទ្យាល័យ Johns Hopkins University បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 ទូទាំងសកលលោកបានកើនដល់ ៣០៣,០០១ករណីហើយ ក្នុង នោះមាន ១២,៩៤៤នាក់បានស្លាប់។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។
បើតាម Johns Hopkins ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេគឺចិន អ៉ីតាលី និងអេស្ប៉ាញ។ ចំណែកឯ ប្រទេសមានអ្នកស្លាប់ច្រើនជាងគេ គឺអ៉ីតាលី ចិន និងអ៉ីរ៉ង់ ។ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ៖
*អ៉ីតាលីមានអ្នកឆ្លង ៥៣,៥៧៨ករណី ក្នុងនោះ៤,៨២៥នាក់ស្លាប់
*ចិនមានអ្នកឆ្លង ៨១,០៥៤នាក់, ៣,២៦១នាក់ស្លាប់
*អេស្ប៉ាញ មានអ្នកឆ្លង ២៤,៩២៦ករណី, ១,៣២៦នាក់ស្លាប់
*អ៉ីរ៉ង់ មានអ្នកឆ្លង ២០,៦១០ករណី, ១,៥៥៦នាក់ ស្លាប់៕