(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អ្នកឆ្លងថ្មីនៃ COVID-19 ១៨៨ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥៩៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈថៃ លោក Taweesin Wisanuyothin ករណីឆ្លងថ្មីភាគច្រើនមានជាប់ពាក់ព័ន្ធនឹងករណី ឆ្លងមុនៗ ដែលកើតឡើងនៅឯសង្វៀនប្រដាល់មួយកន្លែង។ លោក Wisanuyothin បន្ថែមដោយជំរុញឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះមួយរយៈ ទៀតថា ក្នុងចំណោម ឆ្លងករណីថ្មីទាំង១៨៨ ទៀតសោត ភាគច្រើនត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងបាងកក ហើយអ្នកឆ្លងគឺស្ថិតនៅក្នុងចំណោម យុវជនដែលនៅតែ បន្តសកម្មភាពសង្គម ជាហេតុនាំឱ្យមានករណីឆ្លងច្រើនបែបនេះ។
មកទល់នឹងពេលនេះ ថៃមានមនុស្សម្នាក់ស្លាប់ដោយសារ COVID-19៕