Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនបរិច្ចាគម៉ាស និងស្រោមដៃរាប់លានគូទៅឲ្យបារាំង និងអ៉ីតាលី ដើម្បីជួយទប់ស្កាត់ COVID-19

21-03-2020 19:13

(ប៉េកាំង)៖ ប្រទេសចិនបញ្ជូនម៉ាស និងស្រោមដៃសរុបរាប់លានគូទៅកាន់ប្រទេសបារាំង និងអ៉ីតាលី ខណៈប្រទេសទាំងពីរនេះកំពុងរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុត ដោយសារតែជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ RT នាយប់ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរបារាំងបានឲ្យដឹងថា ជំនួយរបស់ចិនទាំងអស់បានទៅដល់តាមកាលកំណត់ រួចអស់ទៅហើយនៅក្នុងសប្តាហ៍នេះ។ បារាំងក៏ធ្លាប់បានបញ្ជូនជំនួយទៅកាន់ ប្រទេសចិនប្រមាណ ១៧តោនផងដែរ កាលពីទីក្រុងវូហាន (Wuhan) រងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ចាប់តាំងពីចុងខែធ្នូមកម្ល៉េះ៕