(បាងកក)៖ អាជីវករចំនួន៥នាក់ នៅប្រទេសថៃ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ ចម្លោះពី៦ខែ ដល់១៨ខែ ពីបទលក់ម៉ាស់មុខ មានតម្លៃថ្លៃពេក ខណៈអាជីវករចំនួន២នាក់ផ្សេងទៀត បានទទួលការព្យួរទោសជាប់ពន្ធនាគារ ហើយត្រូវពិន័យប្រាក់ក្នុងម្នាក់ ចំនួន២៥,០០០បាត (ជាង៧៦៩ដុល្លារអាមេរិក), នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
ដោយឡែកអាជីវករចំនួន៧នាក់ទៀត ក្នុងនោះមានម្នាក់ជាបុរស និង៦នាក់ជាស្ត្រី ត្រូវបានបញ្ជូនទៅកាន់តុលាការ នាថ្ងៃព្រហស្បត្តិ៍នេះ។ ពួកគេ ត្រូវបានចោទពីបទលក់ម៉ាស់មុខថ្លៃពេក លើសពីតម្លៃក្នុងតារាងគ្រប់គ្រងតម្លៃ។
ពួកគេត្រូវបានប៉ូលិសចាប់ខ្លួន នៅអំឡុងពេលនៃការបង្ក្រាបរបស់រដ្ឋាភិបាល ទៅលើការការពារការឡើងថ្លៃទំនិញខ្លាំងពេក បន្ទាប់ពីមានការផ្ទុះឡើងនៃវីរ៉ុស Covid-19៕