(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ៖

១៖ សមាជិកក្រុមភេរវករ ISIS ៣០នាក់ ទម្លាក់អាវុធចុះចូល នៅខេត្ត Laghman ភាគខាងកើតអាហ្វហ្គានីស្ថាន។

 

២៖ ប្រធានក្រុមអ្នកចរចា Brexit របស់សហភាពអឺរ៉ុប លោក Michel Barnier ឆ្លង COVID-19។

 

៣៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៦០នាក់ទៀតក្នុងពេលតែមួយថ្ងៃ, ចំនួនសរុបកើនដល់២៧២ករណី។

 

៤៖ ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លង COVID-19 រហូតដល់៨២នាក់ទៀត, ចំនួនសរុប៣០៩ករណី ក្នុងនោះ២៥នាក់ស្លាប់។

 

៥៖ ម៉ាឡេស៊ី រកឃើញអ្នកឆ្លង COVID-19 ១១០ករណីបន្ថែម ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៩០០នាក់។

 

៦៖ រដ្ឋកាលីហ្វរញ៉ា៖ មនុស្សគ្មានផ្ទះសម្បែងជាង៦០,០០០នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19។

 

៧៖ សហរដ្ឋអាមេរិក និងកាណាដាឯកភាពបិទព្រំដែន ជាបណ្តោះអាសន្នចំពោះមុខបញ្ហា COVID-19។