(ម៉ាឌ្រីដ)៖ មន្រ្តីក្រសួងសុខាភិបាលអេស៉្បាញបានឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារ COVID-19 នៅក្នុងប្រទេសនេះ បាន កើនឡើង២០ភាគរយពីថ្ងៃពុធម្សិលមិញ គឺនៅថ្ងៃព្រហស្បតិ៍នេះតួលេខបានកើនដល់៧៦៧នាក់ហើយ។ នេះបើតាមការដកស្រង់ ការ ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
គួរជម្រាបថា ចំណែកឯ តួលេខអ្នកឆ្លងសរុបវិញបានបន្តឡើងដល់១៧,១៤៧ករណី។ បន្ទាប់ពីអ៉ីតាលី គឺអេស៉្បាញនេះហើយ ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺ COVID-19 ប្រចាំនៅទ្វីបអឺរ៉ុប៕