អ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក កើនដល់ ១១៧នាក់ និងឆ្លងច្រើនជាង ៧,០០០នាក់
18-03-2020 23:15
(វ៉ាស៊ីនតោន)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៧,១១១ករណីហើយ ក្នុងនោះមាន១១៧នាក់ បានស្លាប់។ នេះបើតាម មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ដកស្រង់ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
បើតាម CDC អ្នកឆ្លង ៧០ករណី គឺជាពលរដ្ឋធ្វើមាតុភូមនិវត្តន៍មកកាន់សហរដ្ឋអាមេរិក ជាពិសេសគឺពលរដ្ឋអាមេរិក ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ Princess Diamond នៅក្នុងប្រទេសជប៉ុន។ ចំណែកឯ ៧,០៤១ករណី ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក។ គិតមកទល់នឹងថ្ងៃពុធនេះ រដ្ឋទាំង៥០នៅក្នុង សហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 បន្ទាប់ពីរដ្ឋ West Virginia អះអាងពីការរកឃើញករណីឆ្លងដំបូង។
ម្យ៉ាងវិញទៀត ក្នុងចំណោមរដ្ឋទាំង៥០ រដ្ឋញូយ៉ក គឺមានចំនួនអ្នកឆ្លងច្រើនជាងគេរហូតដល់ជាង ២,៣៨២ករណី៕