
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
BREAKING NEWS: ឥណ្ឌូណេស៊ីរាយការណ៍ពីមនុស្សស្លាប់ ១៤នាក់ក្នុងមួយថ្ងៃ ដោយសារ COVID-19, អ្នកស្លាប់សរុបកើនដល់១៩នាក់! (Video inside)
18-03-2020 17:03
(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃពុធនេះបានរាយការណ៍ថា អ្នកជំងឺ COVID-19 ដល់ទៅ ១៤នាក់ទៀតទើបតែបានបាត់បង់ជីវិត ដែលវាជាកំណើនតួលេខអ្នកស្លាប់ខ្ពស់បំផុត សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០។
ក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះ លោក អាកចម៉េដ យូរៀនតូ (Achmad Yurianto) អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ីទទួលបន្ទុកបញ្ហា COVID-19 បានប្រកាសថា គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០នេះ តួលេខអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតនៅឥណ្ឌូណេស៊ីគឺ ១៩នាក់។
គួរជម្រាបថា គិតត្រឹមថ្ងៃពុធនេះមនុស្សសរុប ២២៧នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ីត្រូវបានធ្វើតេស្តរកឃើញ COVID-19 ខណៈអ្នកជំងឺ ១១នាក់បានជាសះស្បើយ៕