(តូក្យូ)៖ អនុប្រធានគណៈកម្មាធិការកីឡាអូឡាំពិកជប៉ុន លោក Kozo Tashima ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកជំងឺ COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
បើតាមសារព័ត៌មានជប៉ុន Kyodo លោក Tashima ដែលបច្ចុប្បន្នជាប្រធានសមាគមបាល់ទាត់ជប៉ុនផងដែរនោះ ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ហូឡង់ និងសហរដ្ឋអាមេរិកកាលពីខែកុម្ភៈកន្លងទៅ និងក្នុងខែមីនានេះ។ នៅក្នុងការធ្វើដំណើរនេះទៀតសោត លោក Tashima ក៏បានចូលរួមទស្សនាការប្រកួតបាល់ទាត់ មិត្តភាពអន្តរជាតិ និងចូលរួមក្នុងកិច្ចប្រជុំមួយស្ដីពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផ្នែកនារី 2023 Women's World Cup ផងដែរ។
បច្ចុប្បន្ន លោក Kozo Tashima កំពុងស្ថិតនៅក្រោយការព្យាបាល ដោយអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ៕