(ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ៣៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២ថ្ងៃមកនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់១៧២នាក់ ក្នុងនោះមាន៥នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ករណីឆ្លងភាគច្រើនត្រូវបានរាយការណ៍នៅក្នុងទីក្រុង ហ្សាការតា ខណៈករណីឆ្លងមួយចំនួនក៏ត្រូវបានគេរកឃើញ ផងដែរ នៅខេត្តជ្វា ខាងកើត ជ្វាភាគកណ្ដាល និងខេត្ត Riau៕