(ប៉េកាំង)៖ ផ្តើមឆ្នាំ២០២០ ជម្ងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ត្រូវបានផ្ទុះឡើងក្នុងទីក្រុងអ៊ូហាន់ នៃខេត្តហ៊ូប៉ី ប្រទេសចិន និងត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ។ លោក Xi Jinping ប្រធានាធិបតីចិន បានអញ្ជើញដឹកនាំ និងចាត់ចែងដោយផ្ទាល់, លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញទៅដល់ទីក្រុងអ៊ូហាន់ប្រទេសចិន ដើម្បីណែនាំអំពីរបៀបនៃការទប់ទល់ស្ថានភាពជម្ងឺវីរុស, ក្រុមណែនាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានចូលរួមប្រយុទ្ធប្រឆាំងសកម្មភាពជួរមុខរយៈពេលវែង, កម្លាំងជំរុញចូលរួម និងសម្ភារៈជាច្រើនទូទាំងប្រទេសចិន បានដឹកបញ្ជូន និងមានវត្តមាននៅក្នុងខេត្តហ៊ូប៉ី និងក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន។

យើងទាំងអស់គ្នាចំណាយពេលតែ១០ថ្ងៃប៉ុណ្ណោះ បានសាងសង់រួចជាស្ថានពរនូវមន្ទីរពេទ្យHUOSHENSHANដែលអាចផ្ទុកគ្រែបានចំនួន១០០០គ្រែ ហើយយើងចំណាយពេលតែ១២ថ្ងៃប៉ុណ្ណោះ បានសាងសង់រួចជាស្ថានពរនូវមន្ទីរពេទ្យLEISHENSHAN ដែលអាចផ្ទុកគ្រែបានចំនួន១៥០០គ្រែ Mobile Cabin Hospitals និងមន្ទីរពេទ្យកែច្នៃជាច្រើនត្រូវបានបង្កើតពេញទូទាំងទីក្រុងអ៊ូហាន់ ប្រទេសចិន ហើយយើងតែងតែកែលម្អនូវសម្ទុះនៃល្បឿនចិន បានបង្កើតអច្ឆរិយៈនៃចិន និងបានបង្ហាញអំពីលក្ខណៈពិសេសនៃចិន។

អ្នកជំនាញលើជម្ងឺវីរុស គ្រូពេទ្យ និងមន្រ្តីយោធាជាច្រើនបានចូលរួមក្នុងកិច្ចប្រយុទ្ធប្រឆាំងជួរមុខដោយមិនខ្លាចគ្រោះថ្នាក់ និងពោរពេញទៅដោយភាពអង់អាច និងក្លាហាន។ ពួកគេបានក្លាយជា «អ្នកជម្នះដ៏ស្រស់ស្អាត» ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនេះ ពួកគេបានយកញើសឈាម ទឹកភ្នែក ថែមទាំងអាយុជីវិតរបស់ពួកគេផ្ទាល់ ដើម្បីចូលរួមកិច្ចការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សែនរំជួលចិត្តមួយនេះ។ បច្ចុប្បន្ននេះ ទម្រង់នៃការទប់ស្កាត់នឹងជម្ងឺវីរុសនេះត្រូវបានវិវឌ្ឍន៍ខ្លួនទៅកាន់ស្ថានភាពល្អប្រសើរ។

ភាគីចិនប្រកាន់ភ្ជាប់នូវគំនិតសហគមន៍ជោគវាសនារួម គោលការណ៍ចម្បងនៃការបើកចំហ តម្លាភាព និងទំនួលខុសត្រូវផ្សព្វផ្សាយយ៉ាងទូលាយស្តីអំពីដំណឹងនៃ ជម្ងឺវីរុសCOVID-19 ចែករំលែកលំដាប់នៃសែនរបស់វីរុស សហការយ៉ាងស្អិតរមួតជាមួយអង្គការសុខភាពពិភពលោក និងផ្តល់ជាជំនួយ និងជាភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋបរទេស ដែលកំពុងស្នាក់អាស្រ័យនៅក្នុងប្រទេសចិន។ ខណៈពេលនៃការទប់ស្កាត់ជម្ងឺវីរុស COVID-19 ក្នុងប្រទេសចិន ចិនក៏បានផ្តល់ Detection reagent និងសម្ភារៈទប់ស្កាត់ជូនដល់ប្រទេសដទៃទៀត យើងក៏បានចែករំលែកអំពីរបៀបនៃការព្យាបាល និងបានបញ្ជូនអ្នកជំនាញស្ម័គ្រចិត្តទៅផងដែរ។

ចាប់តាំងពីមានការផ្ទុះឡើងនូវជម្ងឺ COVID-19 នេះមក ខ្សែរាជវង្សានុវង្ស រាជរដ្ឋាភិបាលកម្ពុជាបានសួរសុខទុក្ខ និងគាំទ្រដល់ភាគីចិន។ ជាពិសេសនាថ្ងៃទី៥ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំពេញទស្សនកិច្ចជាបន្ទាន់នៅក្នុងប្រទេសចិន សម្តេចតេជោជាថ្នាក់ដឹកនាំបរទេសដំបូងគេដែលបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនខណៈពេលដែលចិនកំពុងតែផ្ទុះយ៉ាងខ្លាំងនូវជម្ងឺវីរុសមួយនេះ។ សម្តេចបានយកសកម្មភាពជាក់ស្តែង មកបង្ហាញឲ្យឃើញពីអត្ថន័យចម្បងនៃសហគមន៍ជោគវាសនារួមដែល“ដកដង្ហើមរួមគ្នា រួមសុខទុក្ខជាមួយគ្នា”។ ក្រៅពីនេះ គ្រប់ស្ថាប័នសង្គមក្នុងប្រទេសកម្ពុជា បានចូលរួមផ្តល់ជំនួយជាថវិកានិងសម្ភារៈសប្បុរសធម៌ ជូនដល់ភាគីចិន នេះបានបញ្ជាក់ឲ្យឃើញពីមនោសញ្ចេតនាមិត្តភាពដ៏សែនជ្រាលជ្រៅបំផុតរវាងប្រជាជនទាំងពីរប្រទេស។ អាណិកជនចិន បងប្អូនសែស្រឡាយចិន និងក្រុមហ៊ុនសហគ្រាសចិនដែលនៅក្នុងប្រទេសកម្ពុជា បានព្រួយបារម្ភអំពីស្ថានភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនៅក្នុងប្រទេសចិន ពួកគេបានផ្ដល់ជាជំនួយថវិកា និងសម្ភារៈ ជូនដល់ប្រទេសចិនក្នុងកិច្ចប្រយុទ្ធប្រឆាំងលើកនេះ។

ក្នុងឱកាសនេះ យើងក៏បានជ្រើសរើសរូបភាពខ្លះៗដែលទាក់ទងជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19 មកបង្ហាញជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាប៖

ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានអញ្ជើញដឹកនាំ និងចាត់ចែងកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19ដោយផ្ទាល់។

នាថ្ងៃទី២ ខែមីនា ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានចុះពិនិត្យ និងចង្អុលបង្ហាញអំពីកិច្ចខិតខំស្រាវជ្រាវវ៉ាក់សាំងតាមបែបវិទ្យាសាស្រ្ត។

នាថ្ងៃទី១០ ខែមីនា ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានអញ្ជើញចុះសិក្សាអំពីកិច្ចទប់ស្កាត់នឹងជម្ងឺវីរុសCOVID-19 នៅក្នុងទីក្រុងអ៊ូហាន់ និងខេត្តហ៊ូប៉ី នៃប្រទេសចិន។

នាថ្ងៃទី២៨ ខែមករា ឯកឧត្តម ប្រធានាធិបតីចិន Xi Jinpingអញ្ជើញមានជំនួប ជាមួយលោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក។

នាថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តម ប្រធានាធិបតីចិន Xi Jinpingអញ្ជើញមានជំនួប ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិន។

នាថ្ងៃទី២៧ ខែកុម្ភៈ ឯកឧត្តម ប្រធានាធិបតីចិន Xi Jinpingអញ្ជើញមានជំនួប ជាមួយឯកឧត្តមKhaltmaagiin Battulga ប្រធានាធិបតី នៃប្រទេសម៉ុងហ្គោ

នាថ្ងៃទី២៧ ខែមករា ឯកឧត្តម នាយករដ្ឋមន្រ្តីចិន Li Keqiang បានអញ្ជើញចុះណែនាំអំពីកិច្ចទប់ស្កាត់វីរុសCOVID-19 នៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន។

លោកជំទាវ ឧបនាយករដ្ឋមន្រ្តីចិន Sun Chunlan បានដឹកនាំក្រុមណែនាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិនចូលរួមកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុស

នាថ្ងៃទី២០ ខែកុម្ភៈ ឯកឧត្តមWang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ព្រមទាំងរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំង១០ក្នុងអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេសចិន-អាស៊ាន ស្តីអំពីបញ្ហាជម្ងឺវីរុសCOVID-19 ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កងទ័ពយោធាចិន បានចូលរួមយ៉ាងសកម្មក្នុងការជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19។

នាថ្ងៃទី៣ ខែកុម្ភៈ មន្ទីរពេទ្យHUOSHENSHANដែលអាចដាក់គ្រែបានចំនួន១០០០គ្រែ ត្រូវបានប្រគល់ និងប្រើប្រាស់ជាស្ថាពរ។

នាថ្ងៃទី៨ ខែកុម្ភៈ មន្ទីរពេទ្យLEISHENSHANដែលអាចដាក់គ្រែបានចំនួន១៥០០គ្រែ ត្រូវបានប្រគល់ និងប្រើប្រាស់ជាស្ថាពរ។

Mobile Cabin Hospitals ក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន។

លោកស្រី Li Lanjuan ប្រធានវិទ្យាស្ថានវិស្វកម្មចិន និងជាសមាជិកក្រុមអ្នកជំនាញកម្រិតខ្ពស់នៃគណៈកម្មាធិការជាតិសុខាភិបាល និងសុខភាពចិន

លោក Zhong Nanshan ប្រធានក្រុមអ្នកជំនាញកម្រិតខ្ពស់នៃគណៈកម្មាធិការជាតិសុខាភិបាល និងសុខភាពចិន ជាប្រធានវិទ្យាស្ថានវិស្វកម្មចិន និងជាអ្នកជំនាញផ្នែកជម្ងឺដង្ហើមដ៏ល្បីនៅក្នុងប្រទេសចិន។

លោកស្រី Chen Wei ប្រធានវិទ្យាស្ថានវិស្វកម្មចិន និងជាមន្រ្តីស្រាវជ្រាវក្នុងវិទ្យាស្ថានវិជ្ជសាស្រ្តយោធា នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកិច្ចការយោធាចិន។

លោក Qiao Jie ប្រធានមន្ទីរពេទ្យទី៣នៃសាកលវិទ្យាល័យប៉េកាំង និងជាប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តព្យាបាលរោគស្រ្តី នៅក្នុងប្រទេសចិន។

នាថ្ងៃទី២ ខែកុម្ភៈ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមានបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយនឹងសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា ស្តីអំពីស្ថានភាពជម្ងឺវីរុសCOVID-19។

នាថ្ងៃទី២៨ ខែកុម្ភៈ ក្រុមការងារនៃក្រសួងពាណិជ្ជកម្មចិន បានអញ្ជើញបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីសិក្សាអំពីស្ថានភាពនៃផលប៉ះពាល់លើវិស័យវាយនភណ្ឌកាត់ដេរក្នុងប្រទេសកម្ពុជា និងជួយសម្រួលផ្គត់ផ្គង់វត្ថុធាតុដើមយ៉ាងសកម្មជូនដល់កម្ពុជា និងប្រទេសដទៃទៀត។

បច្ចុប្បន្ននេះ ទន្ទឹមជាមួយនឹងកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19យ៉ាងសកម្មក្នុងប្រទេសចិន អង្គការ និងសហគ្រាសក៏បានបើកដំណើរការជាបន្តបន្ទាប់ ដើម្បីធានាបាននូវសង្វាក់ផ្គត់ផ្គង់លើសកលលោក។

នាថ្ងៃទី៩ ខែមីនា កប៉ាល់ដែលដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរបានមកដល់កំពង់ផែខេត្តព្រះសីហនុជាបន្តបន្ទាប់។ ប្រទេសចិនទន្ទឹមនឹងបន្តកិច្ចទប់ស្កាត់ស្ថានភាពវីរុសCOVID-19 ក៏បានចូលរួមពុះពាររាល់លំបាកយ៉ាងសកម្ម ដើម្បីជាអាទិភាពក្នុងការផ្តល់វត្ថុធាតុដើមលើវិស័យវាយនភណ្ឌកាត់ដេរ ជូនដល់ប្រទេសកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជាបានបង្កើតក្រុមការងារ ដើម្បីបកប្រែសៀវភៅ“ត្រីវិស័យស្តីអំពីការទប់ស្កាត់និងការពារនៃជម្ងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី សម្រាប់ប្រជាពលរដ្ឋ”ជាភាសាខ្មែរ ក៏បានប្រគល់សៀវភៅនេះជូនក្រសួងសុខាភិបាលកម្ពុជា និងទីស្នាក់ការតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

ដើម្បីគាំទ្រ និងជួយដល់កម្ពុជាក្នុងការទប់ទល់នឹងជម្ងឺវីរុសCOVID-19ប្រកបដោយប្រសិទ្ធភាព ភាគីចិននឹងផ្តល់ជំនួយជាប្រអប់សម្ភារៈCOVID-19 Detection Reagentចំនួន២០០០ប្រអប់ និងសម្ភារៈការពារមួយចំនួនទៀតជូនដល់កម្ពុជា និងព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងវិធីសាស្រ្តនៃការព្យាបាលជម្ងឺមួយនេះជូនដល់ភាគីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលសាធារណៈនៃប្រទេសទាំងពីរថែមមួយកម្រិតទៀត ក៏ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុសមួយនេះ។

នាថ្ងៃទី៣០ ខែមករា សម្តេចតេជោ ហ៊ុន សែន បានប្រកាសគោលនយោបាយ “មិនបញ្ឈប់ជើងហោះហើរ មិនជម្លៀសប្រជាពលរដ្ឋ និងមិនរើសអើង” ដែលសម្តេចបានថ្លែងជាមតិនៅក្នុងបណ្តាទូរទស្សន៍នៃប្រទេសកម្ពុជា សម្តេចបានវាយតម្លៃខ្ពស់លើវិធានការប្រយុទ្ធប្រឆាំងរបស់ប្រទេសចិន និងគាំទ្រយ៉ាងមុតមាំអំពីកិច្ចទប់ស្កាត់នឹងជម្ងឺនេះ នៅក្នុងប្រទេសចិន។

នាថ្ងៃទី៥ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចដោយផ្ទាល់ក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន សម្តេចបានយកសកម្មភាពជាក់ស្តែងមកបង្ហាញអំពីអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមដែល“ដកដង្ហើមរួមគ្នា រួមសុខរួមទុក្ខជាមួយគ្នា”។ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសចិនបានអញ្ជើញទទួលសម្តេចតេជោ នៅក្នុងអាកាសយានដ្ឋានចិន។

នាថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping អញ្ជើញមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងសាលប្រជុំប្រជាជន។

នាថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តម នាយករដ្ឋមន្រ្តីចិន Li Keqiang អញ្ជើញមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងសាលប្រជុំប្រជាជន។

សែរាជវង្សានុវង្សកម្ពុជាបានគាំទ្រដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនៅក្នុងប្រទេសចិន។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់ភាគីចិន ហើយសម្តេចព្រះមហាក្សត្រីព្រះអង្គក៏ព្រះរាជហឫទ័យប្រោសព្រះរាជទានសម្ភារៈម៉ាសវេជ្ជសាស្រ្តជូនដល់ភាគីចិនផងដែរ។

ក្រសួងការពារជាតិកម្ពុជា បានផ្តល់ជំនួយជាម៉ាសវេជ្ជសាស្រ្តចំនួន៣០ម៉ឺន និងសម្លៀកបំពាក់ការពារចំនួន១៥០០សម្រាប់ ជូនដល់ក្រសួងការពារជាតិចិន។ រូបភាព៖ នាថ្ងៃទី២ ខែមីនា ពិធីផ្តល់ជំនួយជាសម្ភារៈការពារទប់ស្កាត់ជម្ងឺវីរុស ត្រូវបានរៀបចំឡើងក្នុងស្ថានទូតចិនប្រចាំកម្ពុជា។

នាថ្ងៃទី១០ ខែកុម្ភៈ ពិធីចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីទទួលបានការព្យាបាលជាសះស្បើយ របស់អ្នកជម្ងឺដែលពិនិត្យឃើញមានផ្ទុកជម្ងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលពិធីនេះត្រូវបានរៀបចំឡើងក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សង្គមគ្រប់ជាន់ថ្នាក់នៅក្នុងប្រទេសកម្ពុជា បានគាំទ្រដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនៅក្នុងប្រទេសចិន។ ពួកគាត់បានផ្តល់កម្លាំងចិត្តជូនដល់ប្រទេសចិនតាមគ្រប់ទម្រង់ និងរូបភាព។ រូបភាព៖ ការផ្តល់កម្លាំងចិត្តជូនដល់ប្រទេសចិនពីសិស្សានុសិស្សក្នុងបឋមសិក្សា, ពីសិស្សនិស្សិតដែលសិក្សាក្នុងប្រទេសចិន, ពីអ្នកមគ្គទេសក៍ភាសាចិនក្នុងខេត្តសៀមរាបចំនួន២៦២នាក់, ពីគ្រួសារដែលធ្លាប់ទទួលការព្យាបាលជម្ងឺបេះដូងចំហពីកំណើតចំនួន៨៦គ្រួសារ, កញ្ចក់អេក្រង់ទូរទស្សន៍នៅតាមដងផ្លូវសាធារណៈ និងទម្រង់រូបភាពផ្សេងទៀត។

អាណិកជនចិនក្នុងប្រទេសកម្ពុជាបានផ្តល់ជំនួយជាថវិកាជូនដល់ប្រទេសចិនក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19។

សហគ្រាសចិនក្នុងប្រទេសកម្ពុជាបានគាំទ្រដល់កិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនៅក្នុងប្រទេសចិន។

ប្រទេសចិនបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់នឹងជម្ងឺវីរុសជូនដល់ប្រទេសកូរ៉េខាងត្បូង។

នាព្រឹកព្រលឹម ថ្ងៃទី២៩ ខែកុម្ភៈ អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន៥រូប បានអញ្ជើញមកដល់ទីក្រុងតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។

នាព្រឹកព្រលឹម ថ្ងៃទី២៩ ខែកុម្ភៈ អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន៥រូប បានអញ្ជើញមកដល់ទីក្រុងតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។