Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឆ្លង COVID-19 នៅអ៉ីរ៉ង់ កើនដល់ ១៤,៩៩១នាក់ និងស្លាប់ ៨៥៣នាក់ (Video inside)

16-03-2020 22:13

(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន១២៩នាក់ទៀត នៅក្នុងប្រទេសខ្លួនបានស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

ប្រការនេះបានធ្វើឲ្យតួលេខសរុបនៃអ្នកបាត់បង់ជីវិត ដោយសារជំងឺ COVID-19 នៅអ៉ីរ៉ង់ កើនដល់៨៥៣នាក់ ហើយករណីអ្នកឆ្លង ក៏បានកើនឡើងដល់ជាង ១៤,៩៩១នាក់ ផងដែរ ក្រោយករណីឆ្លងចំនួន ១,០៥៣ ត្រូវបានទទួលស្គាល់។ ប្រទេសមជ្ឈិមបូព៌ាមួយនេះ បានប្រកាសពីការរកឃើញករណីអ្នកឆ្លងដំបូង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ហើយ ជាវិធានការទប់ស្កាត់ការឆ្លង COVID-19 រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានអំពាវនាវឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះ៕