(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៥៨ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៤៣ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ១៨ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ២២ ប្រទេស, ទ្វីបអាមេរិកចំនួន ០៣ប្រទេស និងទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស។
ខាងក្រោមនេះជាតួលេខចុងក្រោយ នៃបណ្តាប្រទេស និងដែនដីទាំង ៤៣ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណីរួមជាមួយនឹងករណីស្លាប់ផងដែរ៖
១៖ ប្រទេសចិនឆ្លងសរុប ៨០,៨៨០ ករណីក្នុងនោះ ៣,២១៣ នាក់បានស្លាប់ និង ៦៧,៧៦៧ នាក់ជាសះស្បើយ។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ២៤,៧៤៧ ករណីក្នុងនោះ ១,៨០៩ នាក់ស្លាប់។
៣៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ១៣,៩៣៨ ករណីក្នុងនោះ ៧២៤ នាក់ស្លាប់។
៤៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៨,២៣៦ ករណីក្នុងនោះ ៧៥ នាក់ស្លាប់។
៥៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ៧,៩៨៨ ករណីក្នុងនោះ ២៩៤ នាក់ស្លាប់។
៦៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ៦,២១៥ ករណីក្នុងនោះ ១៣ នាក់ស្លាប់។
៧៖ ប្រទេសបារាំងឆ្លងសរុប ៥,៤២៣ ករណីក្នុងនោះ ១២៧ នាក់ស្លាប់។
៨៖ សហរដ្ឋអាមេរិកឆ្លងសរុប ៣,៨០២ ករណីក្នុងនោះ ៦៩ នាក់ស្លាប់។
៩៖ ប្រទេសស្វីសឆ្លងសរុប ២,២១៧ ករណីក្នុងនោះ ១៤ នាក់ស្លាប់។
១០៖ ចក្រភពអស់គ្លេសឆ្លងសរុប ១,៣៩១ ករណី ក្នុងនោះ ៣៥ នាក់ស្លាប់។
១១៖ ប្រទេសន័រវេសឆ្លងសរុប ១,២៦៣ ករណីក្នុងនោះ ០៣ នាក់ស្លាប់។
១២៖ ប្រទេសហូឡង់ឆ្លងសរុប ១,១៣៥ ករណីក្នុងនោះ ២០ នាក់ស្លាប់។
១៣៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ១,០៥៨ ករណីក្នុងនោះ ០៥ នាក់ស្លាប់។
១៤៖ ប្រទេសស៊ុយអែតឆ្លងសរុប ១,០៤៣ ករណីក្នុងនោះ ០៣ នាក់ស្លាប់។
១៥៖ ប្រទេសអូទ្រីសឆ្លងសរុប ១,០១៨ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
១៦៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ៨៩៨ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
១៧៖ ប្រទេសជប៉ុនឆ្លងសរុប ៨៤៥ ករណីក្នុងនោះ ២៥ នាក់ស្លាប់។
១៨៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ៥៥៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៩៖ ប្រទេសកាតា ឆ្លងសរុប ៤០១ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២០៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ៣៧៥ ករណីក្នុងនោះ ០៥ នាក់ស្លាប់។
២១៖ប្រទេសកាណាដាឆ្លងសរុប ៣៤១ ករណីក្នុងនោះ ០១ នាក់ស្លាប់។
២២៖ ប្រទេសក្រិកឆ្លងសរុប ៣៣១ ករណីក្នុងនោះ ០៤ នាក់ស្លាប់។
២២៖ ប្រទេសឆែក ឆ្លងសរុប ១៥០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៣៖ ប្រទេសហ្វាំងឡង់ឆ្លងសរុប ២៦៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៤៖ ប្រទេសអ៉ីស្រាអែលឆ្លងសរុប ២៥០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៥៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ២៤៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៦៖ ប្រទេសសិង្ហបុរីឆ្លងសរុប ២២៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៧៖ ប្រទេសបារ៉ែន ឆ្លងសរុប ២២១ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២៨៖ ប្រទេសស្លូវេនី ឆ្លងសរុប ២១៩ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
២៩៖ ប្រទេសអេស្តូនី ឆ្លងសរុប ២០៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣០៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ២០៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣១៖ ប្រទេសអ៊ីស្លង់ឆ្លងសរុប ១៨០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣២៖ ប្រទេសរូម៉ានីឆ្លងសរុប ១៥៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៣៖ ប្រទេស ប៉ូឡូញ ឆ្លងសរុប ១៥០ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៣៤៖ ដែនដីក្រុងហុងកុងឆ្លងសរុប ១៤៩ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៣៥៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ១៤០ ករណី ក្នុងនោះ ១២ នាក់ស្លាប់។
៣៦៖ ប្រទេសឥណ្ឌូនេស៊ី ឆ្លងសរុប ១៣៤ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៣៧៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ១២៦ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៣៨៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ១២៤ ករណី ក្នុងនោះ ១០ នាក់ស្លាប់។
៣៩៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១២៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤០៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ១១៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤១៖ ប្រទេសឥណ្ឌា ឆ្លងសរុប ១១៧ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤២៖ ប្រទេសថៃ ឆ្លងសរុប ១១៤ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៤៣៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ១០៩ ករណី ក្នុងនោះ ០៧ នាក់ស្លាប់។
គួរជម្រាបថា ជំងឺរាតត្បាតសកល COVID-19 បានចម្លងទៅមនុស្សសរុបចំនួន ១៧១,១១២ ករណី ដែលក្នុងនោះ ៦,៥២៦ នាក់ស្លាប់ និង ៧៧,៧៩២ នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕
ប្រភព៖ វែបសាយ worldometers.info (ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២