Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនអ្នកដែលឆ្លង COVID-19 នៅសិង្ហបុរីមានដល់២២៦នាក់

15-03-2020 22:00

(សិង្ហបុរី)៖ នាថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៤ករណីថែមទៀត ដែល ក្នុងនោះ៩ករណី ជាករណីនាំចូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។

គួរជម្រាបថា ប្រការនេះធ្វើឲ្យតួលេខសរុបនៃ អ្នកដែលបានឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរីកើនដល់២២៦នាក់ ក្នុងនោះ ១៣នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ រីឯ១០៥នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីពេទ្យ ដើម្បីត្រឡប់ទៅផ្ទះវិញ ៕