(ម៉ាឌ្រីដ)៖ អាជ្ញាធរសុខាភិបាលអេស៉្បាញ ទើបតែប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ខ្ទង់២,០០០នាក់បន្ថែមទៀត នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០។
គួរជម្រាបថា ករណីថ្មីខាងលើនេះបានធ្វើឲ្យតួលេខសរុបនៃអ្នកដែលឆ្លង COVID-19 នៅអេស៉្បាញ កើនដល់ ៧,៧៥៣នាក់ ខណៈ អ្នកបាត់បង់ជីវិត ដោយសារជំងឺនេះ បានកើនដល់២៨៨នាក់។ រដ្ឋាភិបាលអេស៉្បាញ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេល១៥ថ្ងៃ និងបានបិទប្រទេសស្ទើរទាំងស្រុង គឺមិនអនុញ្ញាតឲ្យប្រជាជនចេញពីផ្ទះឡើយ លើកលែងតែទៅធ្វើការងារ ទៅ ទិញថ្នាំពេទ្យ ឬស្បៀងអាហារ៕