(សហរដ្ឋអាមេរិក)៖ ការដាក់បំរាមលើការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសអនុវត្តលើជនបរទេស ទាំងឡាយណា ដែលបានធ្វើដំណើរពីបណ្ដាប្រទេសអឺរ៉ុប នាពេលកន្លងមកនោះ, ប៉ុន្តែនៅពេលនេះអាមេរិកប្រកាសពង្រីកការដាក់បំរាមបន្ថែមទៀត ទៅលើចក្រភពអង់គ្លេស និងអៀឡង់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឹ Covid-19 នេះបើយោងតាមសារព័ត៌មាន Bloomberg និង Facebook ផ្លូវការរបស់សេតវិមាន ចេញផ្សាយនៅមុននេះបន្តិច។
ការប្រកាសរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើឡើងនៅក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០៕
ថ្មីៗនេះប្រធានាធិបតីអាមេរិក បានប្រកាសចេញនូវការផ្អាកការធ្វើដំណើរទៅលើទ្វីបអឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ដែលសហរដ្ឋអាមេរិក ក៏កំពុងរងគ្រោះស្រាប់ ហើយបណ្តាប្រទេសនៅទ្វីបអឺរ៉ុបទាំងអស់ ក៏កំពុងមានស្ថានភាពធ្ងន់ធ្ងរ។
ការផ្អាកធ្វើដំណើរមកពីអឺរ៉ុប ត្រូវផ្អាកជាបណ្តោះអាសន្ន សម្រាប់រយៈពេល ៣០ថ្ងៃ។ កាលណោះលោក ដូណាល់ ត្រាំ បានថ្លែងថា ការផ្អាកខាងលើនេះ មិនត្រូវដាក់ចំពោះអង់គ្លេសនោះឡើយ ប៉ុន្តែពេលនេះពង្រីកបន្ថែមដោយដាក់ចក្រភពអង់គ្លេស និងអៀឡង់៕