Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា លោកបានធ្វើតេស្តរកមេរោគ Covid-19 លទ្ធផលនឹងបង្ហាញឆាប់ៗ

15-03-2020 00:06

(អាមេរិក)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា លោកបានធ្វើតេស្តរកមេរោគ Covid-19 កាលពីយប់ថ្ងៃសុក្រ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយលទ្ធផលនឹងបង្ហាញពេលឆាប់ៗ នេះបើយោងតាមសារព័ត៌មាន Bloomberg និង Facebook ផ្លូវការរបស់សេតវិមាន ចេញផ្សាយមុននេះបន្តិច។

ការប្រកាសរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។