Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឆ្លង COVID-19 នៅម៉ាឡេស៊ី កើនដល់ ២៣៨នាក់ ខណៈករណីឆ្លងថ្មីភាគច្រើនមានពាក់ព័ន្ធនឹងអ្នកចូលរួមពិធី ijtimak

14-03-2020 21:23

(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី បានរកឃើញអ្នកឆ្លង COVID-19 ៤១ករណីបន្ថែមទៀត ក្នុងនោះភាគច្រើនមានជាប់ពាក់ព័ន្ធនឹងអ្នកចូលរួមក្នុងព្រឹត្តិការណ៍សាសនា នៅឯជាយ ទីក្រុងគូឡាឡាំពួរ ដែលមានអ្នកចូលរួម ១០,០០០នាក់ មកពីតាមបណ្ដាប្រទេសផ្សេងៗគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា ការរកឃើញអ្នកឆ្លង COVID-19 ៤១ករណី ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំង ប្រទេសកើនដល់ ២៣៨នាក់។ ម្យ៉ាងវិញទៀត ក្នុងចំណោមអ្នកឆ្លងសរុបទាំងនេះ មាន៧៧នាក់ ត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងប្រព្រឹត្តិការណ៍ ijtimak នៅឯ វិហារអ៊ីស្លាមមួយកន្លែង នៅចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី១ ខែមីនាកន្លងទៅ៕